វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយ Interpol ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន
18/12/2016 08:52
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់អគ្គលេខាធិការអង្គការប៉ូលីសអន្តរជាតិ Interpol លោក Jurgen Stock នាថ្ងៃទី១៦ធ្នូ ឧត្តមសេនីយ៍ឯក Nguyen Van Thanh

លោក Jürgen Stock ទទួលស្វាគមន៍ឧត្តមសេនីយ៍លោក Nguyen Van Thanh នៅទីស្នាក់ការរបស់ Interpol (រូបថតៈ Vietnam+) (VOVworld)-ទទួលសេចក្តីអញ្ជើញរបស់អគ្គលេខាធិការអង្គការប៉ូលីសអន្តរជាតិ Interpol លោក Jurgen Stock នាថ្ងៃទី១៦ធ្នូ ឧត្តមសេនីយ៍ឯក Nguyen Van Thanh សមាជិកមជ្ឈឹមបក្សនិងជាអនុរដ្ឋមន្ត្រីក្រសួងនគបាលវៀតណាម បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាល មានដំណើរទស្សនកិច្ចការងារនៅទីស្នាក់ការ របស់លេខាធិការដ្ឋាន Interpol នៅប្រទេសបារាំង។ ដំណើរទស្សនកិច្ចនេះសំដៅ បង្កើនកិច្ចសហប្រតិបត្តិការជាន់ខ្ពស់ជាមួយគណៈលេខាធិការ Interpol តាមនោះ លើកកំពស់គុណភាពផ្លាស់ប្តូរព័ត៌មាន ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការក្នុង ការតស៊ូប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនរវាងវៀតណាមជាមួយអង្គការ Interpol ក៏ដូចជា ប្រទេសជាសមាជិករបស់អង្គការ Interpol ផងដែរ។ នេះជាដំណើរទស្សនកិច្ចជាផ្លូវ ការលើកដំបូងរបស់ថ្នាក់ដឹកនាំក្រសួងនគរបាលទៅដល់ទីស្នាក់ការរបស់ Interpol គិត តាំងពីវៀតណាមចូលរួមអង្គការនេះនាឆ្នាំ១៩៩១មក។ នៅក្នុងជំនួបធ្វើការ ភាគីទាំង ពីរបានឯកភាពថា នាពេលខាងមុខ នឹងបង្កើនការទទួល ដោះស្រាយ និងផ្លាស់ប្តូរ ព័ត៌មានអំពីឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មមានកត្តាបរទេស។ Interpol នឹងបន្តជួយ ឧបត្ថម្ភបណ្តុះបណ្តាលនិងបង្កើនសមត្ថភាពសម្រាប់ក្រុមកម្មាភិបាល នៃស្ថាប័ន ប្រតិបត្តិច្បាប់ សំដៅជួយវៀតណាមទប់ទល់ប្រកបដោយប្រសិទ្ធភាព ចំពោះរាល់កា សាកល្បងអំពីសន្តិសុខនាពេលខាងមុខ៕
Related





