វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាហ្វ្រីកខាងត្បូងអំពីការអភិរក្សសត្វព្រៃ
21/05/2015 04:37
(VOV)_នាថ្ងៃទី២០ ឧសភា នៅទីក្រុង Pretoriaអាហ្វ្រិកខាងត្បូង គណៈប្រតិភូវៀតណាមអំពីការអភិរក្សសត្វព្រៃ បានមានជំនួបធ្វើការជាមួយដំណាងក្រសួងបរិស្ថាននិងស្ថាប័នទាក់ទិននានា របស់អាហ្វ្រិកខាងត្បូង ដើម្បីវាយតំលៃចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យអភិរក្សពហុជីវសាស្ត្រ និងសត្វព្រៃ។

(VOV)_នាថ្ងៃទី២០ ឧសភា នៅទីក្រុង Pretoriaអាហ្វ្រិកខាងត្បូង គណៈប្រតិភូវៀត ណាមអំពីការអភិរក្សសត្វព្រៃ បានមានជំនួបធ្វើការជាមួយដំណាងក្រសួងបរិស្ថាន និងស្ថាប័នទាក់ទិននានា របស់អាហ្វ្រិកខាងត្បូង ដើម្បីវាយតំលៃចំពោះលទ្ធផល កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យអភិរក្សពហុជីវសាស្ត្រ និងសត្វ ព្រៃ។ នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាហ្វ្រិកខាងត្បូង លោក Le Huy Hoang បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀតណាមមានគោលបំណងបង្កើនកិច្ចសហ ប្រតិបត្តិការជាមួយអាហ្វ្រិកខាងត្បូង និងប្រទេសផ្សេងៗ ក្នុងវិស័យអភិរក្សពហុជីវ សាស្ត្រ។ វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាហ្វ្រីកខាងត្បូងអំពីការអភិរក្សសត្វព្រៃ លោកស្រី Skumsa Mancotywa ប្រធានស្ដីទី នាយកដ្ឋានអភិរក្សពហុជីវសាស្ត្រ នៃក្រសួងបរិស្ថានអាហ្វ្រិកខាងត្បូង បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហ ប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពលើច្រើនវិស័យរវាងអាហ្វ្រិកខាងត្បូង និងវៀត ណាម ដែលក្នុងនោះមានវិស័យអភិរក្សពហុជីវសាស្ត្រ ដែលភាគីទាំងពីរយកចិត្ត ទុកដាក់ដូចគ្នា។ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សារណ យោគយល់គ្នា និងផែនការធ្វើសកម្មភាព បង្កើតឡើងគ្រឹះដ្ឋានសំខាន់សំរាប់កិច្ច សហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវិស័យនេះដែរ។ ភាគីទាំងពីរបានពិភាក្សាជាច្រើនអំពីបញ្ហាអភិរក្ស ដោយផ្សាភ្ជាប់ជាមួយការ អភិវឌ្ឍន៍ និងវិធានការនានាជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេល ខាងមុខនេះ៕
Related
More




