VOV WorldVOV World
វៀតណាមបន្តពង្រីកចលនារៀនសូត្រអស់មួយជីវិត
07/02/2016 08:53
(VOVworld)-ឆ្នាំ២០១៦ សមាគមន៍ជម្រុញការសិក្សារៀនសូត្រវៀតណាមនឹង អនុវត្តជាទូទៅរូបសណ្ឋានសិក្សារៀនសូត្រតាមសេចក្តីសម្រេចចិត្ត
វៀតណាមបន្តពង្រីកចលនារៀនសូត្រអស់មួយជីវិត
(VOVworld)-ឆ្នាំ២០១៦ សមាគមន៍ជម្រុញការសិក្សារៀនសូត្រវៀតណាមនឹង អនុវត្តជាទូទៅរូបសណ្ឋានសិក្សារៀនសូត្រតាមសេចក្តីសម្រេចចិត្តលេខ ២៨១ របស់រដ្ឋាភិបាលស្តីអំពី “ជម្រុញចលនាសិក្សារៀនសូត្រអស់មួយជីវិត ក្នុងគ្រួសារ ត្រកូល សហគមន៍ដល់ឆ្នាំ២០២០” នៅឃុំ/សង្កាត់/ស្រុកទូទាំង ប្រទេសចំនួន១១ លើឃុំ/សង្កាត់/ស្រុកចំនួន១៣១។ លោក Pham Tan Dong អគ្គលេខាធិការមជ្ឈឹមស មាគមជម្រុញការសិក្សារៀនសូត្រវៀតណាមបានឲ្យដឹងថា៖        “ភារកិច្ចមួយក្នុងចំណោមភារកិច្ចស្នូលរបស់សមាគមក្នុងឆ្នាំ២០១៦ គឺ ត្រូវបញ្ជាណែនាំអនុវត្តសេចក្តីសម្រេចចិត្តលើកទី២៨១របស់នាយករដ្ឋមន្ត្រី ស្តីពី ការអនុវត្តជាទូទៅ រូបសណ្ឋានគ្រួសាររៀនសូត្រ ត្រកូលរៀនសូត្រ និងសហគមន៍ រៀនសូត្រ។​សមាគមនឹងរួមសហការជាមួយក្រសួងអប់រំនិង បណ្តុះបណ្តាលអនុវត្ តសារាចរណ៍លេខ៤៤ ដោយរៀបចំផែនការកសាង សហគមន៍សិក្សារៀនសូត្រ ថ្នាក់ឃុំសម្រាប់ឆ្នាំ២០១៦រួមទាំងការហ្វឹកហាត់ និងរៀបចំសន្និសីទបូកសរុបទៀត ផង”៕