វៀតណាមបន្តផ្ញើរកំណត់ទូតប្រឆាំងជំទាស់ទង្វើរបស់ចិននៅសមុទ្រខាងកើតដល់អគ្គលេខាធិការ អ.ស.ប.
07/06/2014 09:37
(VOVworld) – នាថ្ងៃទី ៦ មិថុនា ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ អ.ស.ប. លោក Le Hoai Trung បន្តផ្ញើរកំណត់ទូត ដល់អគ្គលេខាធិការ អ.ស.ប. Ban Ki-Moon។

វៀតណាមបន្តផ្ញើរកំណត់ទូតប្រឆាំងជំទាស់ទង្វើរបស់ចិននៅសមុទ្រខាងកើតដល់អគ្គលេខាធិការ អ.ស.ប. (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៦ មិថុនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ.ស.ប. លោក Le Hoai Trung បន្តផ្ញើរកំណត់ទូតដល់អគ្គលេខាធិការ អ.ស.ប. Ban Ki-Moon។ ក្នុង កំណត់ទូតពោលខាងលើ ក្រសួងការបរទេសវៀតណាមបន្តអះអាងថា៖ ដោយមាន ការដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់រួមជាមួយបណ្ដានាវារការពារ ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ចិនបាន រំលោភដ៏ធ្ងន់ធ្ងរលើអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់វៀតណាមតាម អនុសញ្ញា នៃ អ.ស.ប. អំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ វៀតណាមក៏ បានខំប្រឹងប្រែង ជួបចរចារជាមួយចិន។ ប៉ុន្តែ ភាគីចិនមិនត្រឹមតែឆ្លើយតបនឹង សំណើរសុឆ័ន្ទៈនោះ ទេថែមទាំងផ្លាស់ប្តូរទីកន្លែងនៃស្ថានីយ៍ខួងនិងបណ្ដានាវា ទៅទីកន្លែងថ្មីមួយដែលនៅចំណុះតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាត សមុទ្ររបស់វៀតណាមទៀតផង។ កំណត់ទូតពោលខាងលើបានរំលើកឡើង វិញសំណើរដ៏ត្រឹមត្រូវរបស់វៀតណាមដែលប្តេជ្ញាទាមទាឲ្យភាគីចិនគោរពរច្បាប់ អន្តរជាតិបញ្ឈប់ភ្លាមមួយរំពិចសកម្មភាពរំលោភលើអធិបតេយ្យភាពនិងសិទ្ធិ យុត្តាធិការរបស់វៀតណាមហើយចិនត្រូវដកស្ថានីយ៍ខួង Haiyang Shiyou 981 និងនាវាគ្រប់ប្រភេទចេញពីតំបន់ដែនសមុទ្ររបស់វៀតណាម៕
Related
More




