VOV WorldVOV World
វៀតណាមបន្តសហការជាមួយជប៉ុនក្នុងដំណើការឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មប្រទេសជាតិ
04/11/2015 08:24
(VOVworld) – នាថ្ងៃទី ៣ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូសមាគមការទូតប្រជាជនជប៉ុន (FEC) ដឹកនាំដោយអនុប្រធានសមាគម លោក Yoshihiko Nakagaki និងជាប្រធាន គណៈកម្មាធិការវប្បធម៌ជប៉ុន -វៀតណាម។
វៀតណាមបន្តសហការជាមួយជប៉ុនក្នុងដំណើការឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មប្រទេសជាតិ
វៀតណាមបន្តសហការជាមួយជប៉ុនក្នុងដំណើការឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មប្រទេសជាតិ (Image: VNA) (VOVworld) – នាថ្ងៃទី ៣ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន ទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាគមការទូតប្រជាជនជប៉ុន (FEC) ដឹក នាំដោយអនុប្រធានសមាគម លោក Yoshihiko Nakagaki និងជាប្រធាន គណៈកម្មា ធិការវប្បធម៌ជប៉ុន-វៀតណាម។ ប្រធានរដ្ឋ  Truong Tan Sang បានឲ្យដឹងថា៖ ការផ្តួច ផ្តើមគំនិតស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរាំងស្កាត់អតិផរណា ដែលវៀតណាមបានអនុវត្ត  ទទួលបានប្រសិទ្ធភាពដែលបង្ហាញនូវកំរិតកំណើន GDP ៦% ជាមធ្យមក្នុងរយៈ ពេល ៥ ឆ្នាំកន្លងទៅ។ នាបច្ចុប្បន្ន វៀតណាមប្រមូល ផ្តុំទៅលើការរៀបចំរចនា សម្ព័​ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ផ្ទេរប្តូររូបសណ្ឋាន​កំណើនដើម្បីសេដ្ឋកិច្ចអភិវឌ្ឍន៍ បានខ្លាំងក្លាថែមទៀត នាពេលខាងមុខ។ លោក Truong Tan Sang បានអះអាងថា ៖ ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងការជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ (ODA)  របស់ជប៉ុនមិនត្រឹមតែរួមចំណែកដ៏ ធំធេងក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់វៀតណាមក្នុងរយៈពេលកន្លង ទៅប៉ុណ្ណោះទេថែមទាំងនាពេលអនាគត់ផង ដែរ។ ប្រធានរដ្ឋវៀតណាមបានសង្ឃឹមថា៖ វៀតណាមនឹងបន្តសហការជាមួយ ជប៉ុនក្នុងដំណើរការឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ។         រីឯខ្លួនវិញ អនុប្រធានសមាគមពន្លឿនការទូតប្រជាជនជប៉ុន លោក Yoshihiko  Nakagaki បានសម្តែងគោលបំណងថា៖ វៀតណាមបន្តអនុវត្តគោល នយោបាយ ត្រឹមត្រូវរបស់ខ្លួនក្នុងកាលៈទេសៈពិភពលោកមានបំរ៉ែបំរួលជាច្រើន នាបច្ចុប្បន្ន។  ទន្ទឹមនឹងនោះ លោក Yoshihiko Nakagaki បានចាត់ទុកថា៖ នា ពេលខាងមុខ ការជួបប្រាស្រ័យប្រជាជនជប៉ុន-វៀតណាមគប្បីជំរុញឲ្យបានខ្លាំងក្លាថែមទៀត រួមចំណែកជួយឲ្យប្រជាជននៃប្រទេសទាំងពីរបង្កើនការយល់ដឹងគ្នាទៅវិញទៅមក៕

More