VOV WorldVOV World
វៀតណាមប្រឆាំងជំទាស់ការដែលចិនសាងសង់ខុសច្បាប់ជុំវិញកោះថ្ម Gac Ma ចំណុះប្រជុំកោះ Truong Sa
17/06/2014 07:08
(VOVworld)-នាថ្ងៃទី១៦មិថុនា ក្នុងការឆ្លើយសំភាស របស់អ្នកយកព័ត៌មានស្នើផ្តល់ ព័ត៌មានអំពីប្រតិកម្ម របស់វៀតណាមចំពោះការដែលនាពេលថ្មីៗនេះ ចិន បានដំណើ ការពូនជ្រុំ បើកទូលាយ
វៀតណាមប្រឆាំងជំទាស់ការដែលចិនសាងសង់ខុសច្បាប់ជុំវិញកោះថ្ម Gac Ma ចំណុះប្រជុំកោះ Truong Sa
ចិនកំពុងអនុវត្តន៍រាល់អំពើដោយខុសច្បាប់លើប្រជុំកោះ Truong Sa (រូបថតៈ vnexpress) (VOVworld)-នាថ្ងៃទី១៦មិថុនា ក្នុងការឆ្លើយសំភាសរបស់អ្នកយកព័ត៌មានស្នើផ្តល់ ព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលនាពេលថ្មីៗនេះ ចិនបានដំណើ ការពូនជ្រុំ បើកទូលាយ និងសាងសង់សំណង់ដ៏រឹងមាំមួយចំនួនជុំវិញបណ្តាកោះថ្ម ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម លោក Le Hai Binh អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមមានមូលដ្ឋានកត្តិយុតគ្រប់គ្រាន់ និង ភស្តុតាងប្រវត្តិសាស្រ្តដើម្បីអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំ កោះ Truong Sa។ នាពេលកន្លងទៅ នៅប្រជុំកោះ Truong Sa ចិនបានដំណើការ សកម្មភាព បើកទូលាយការសាងសង់សំណង់ខុសច្បាប់ជុំវិញតំបន់ឆ្នេរថ្ម Gac Ma ក៏ដូចជានៅលើទីតាំងកោះផ្សេងៗទៀត ដែលចិនបានប្រើអំពើហឹង្សាទន្ទ្រានកាន់ កាប់ខុសច្បាប់តាំងពី ខែមិនាឆ្នាំ១៩៨៨មក។ វៀតណាមប្រឆាំងជំទាស់ និងសំណូម ពរឲ្យចិនបញ្ឈប់រាល់ អំពើពោលខាងលើ ក៏ដូចជារាល់សកម្មភាពផ្សេងទៀតនៅ លើសមុទ្រខាងកើតភ្លាម មួយរំពេច។         ទាក់ទិនដល់ដំណើទស្សនកិច្ចនៅវៀតណាមរបស់មន្ត្រីជាន់ខ្ពស់ចិន លោក Yang Jiechi នាពេលខាងមុខ លោក Le Hai Binh ឲ្យដឹងថា នេះជាជំនួបសន្ទនា រវាងប្រធាន គណៈកម្មាធិការបញ្ជាណែនាំសហប្រតិបត្តិការទ្វេភាគីនៃប្រទេស ទាំងពីរវៀតណាមនិង ចិន។ លោក​Le Hai Binh សង្កត់ធ្ងន់ថា ជំនួបនេះពិតប្រាកដ ជាកាណាល់សន្ទនា ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ភាពតានតឹងនាសព្វថ្ងៃ នៅសមុទ្រខាងកើត៕  

More