វៀតណាមប្រឆាំងជំទាស់ដាច់អហង្កាសកម្មភាពរំលោភអធិបតេយ្យភាព
29/04/2017 08:47
(VOVworld)-នាថ្ងៃទី២៩មេសាឆ្នាំ២០១៧ វៀតណាមបានធ្វើការប្រឆាំងជំទាស់ដាច់ អហង្កាចំពោះការដែល ចិនបានរៀបចំការប្រណាំងទូកក្ដោង Ty Nam cup
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថតៈ TTXVN) (VOVworld)-នាថ្ងៃទី២៩មេសាឆ្នាំ២០១៧ វៀតណាមបានធ្វើការប្រឆាំងជំទាស់ដាច់ អហង្កាចំពោះការដែល ចិនបានរៀបចំការប្រណាំងទូកក្ដោង Ty Nam cup លើកទី ៥ នៅប្រជុំកោះ Hoang Sa និងបង្កើតការិយាល័យតំណាងនៃនាយកដ្ឋានត្រួត ពិនិត្យ ហៃណានលើកោះ Phu Lam។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមមានមូលដ្ឋានគតិយុត្តិ ច្បាស់លាស់និងភស្តុ តាងនិងភាស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ដើម្បីអះអាងអធិបតេយ្យភាពរបស់វៀត ណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ ទង្វើទាំងអស់ពោលខាងលើរបស់ ចិនគឺរំលោភទៅលើអធិបតេយ្យភាពរបស់វៀតណាម និងធ្វើឲ្យស្ថានភាព នៅសមុទ្រ ខាងកើតកាន់តែស្មុគស្មាញ។ វៀតណាមសំណូមពរឲ្យចិនកុំប្រព្រឹត្តទៅសកម្មភាព ដូច្នេះជាថ្មីម្តងទៀត៕
Related






