VOV WorldVOV World
វៀតណាមប្រគល់ជូនសារតាំងទៅ​ប្រធានាធិបតី​​ Panama
13/10/2012 08:49
(TTXVN)_ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ Panama លោក Nguyen An Duy ទើប នឹងបានជូនសារលិខិតប្រគល់សិទ្ធិ របស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ទៅ​ប្រធានាធិបតីPanama Ricardo Martinelli Berrocal។
វៀតណាមប្រគល់ជូនសារតាំងទៅ​ប្រធានាធិបតី​​ Panama
(TTXVN)_ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ Panama លោក Nguyen An Duy ទើប នឹងបានជូនសារលិខិតប្រគល់សិទ្ធិ របស់ប្រធានរដ្ឋវៀតណាម  លោក Truong Tan Sang ទៅ​ប្រធានាធិបតីPanama Ricardo Martinelli Berrocal។ នៅក្នុងជំនួបបន្ទាប់ពីពិធិប្រគល់ ជូនសារតាំង  ប្រធានាធិបតី​ Ricardo Martinelli Berrocal បានអះអាងថា៖ជានិច្ចកាល  គោរព ទំនាក់ទំនង  មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរ  រវាង ប្រទេសទាំងពីរ និងចាត់ទុកវៀតណាម ជាមិត្ត ជាដៃគូមានទំនុកទុកចិត្ត របស់  Panama និងវាយតំលៃថា៖ ប្រទេសទាំងពីរមានសក្ដានុភាពជាច្រើន ដើម្បី អភិវឌ្ឍន៍  ទំនាក់ទំនង  សហប្រតិបត្តិការ បំពេញបន្ថែមអោយគ្នាទៅវិញទៅ មក ចំពោះការ អភិវឌ្ឍន៍ នៃប្រទេសនិមួយៗ។ រីឯ ឯកអគ្គរដ្ឋទូតវៀតណាម ​លោក Nguyen An Duy បានសម្ដែងគោលបំណងនឹងធ្វើអស់ពីកម្លាំងកាយ ចិត្តរបស់ខ្លួន  ដើម្បីរួមវិភាគ ទានចូលក្នុងការបង្កើន  និងអភិវឌ្ឍន៍ទំនាក់​ទំនងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការ  រវាងប្រទេសទាំងពីរ​៕ ប្រធានាធិបតីPanama Ricardo Martinelli Berrocal (http://www.vietnamplus.vn)