VOV WorldVOV World
វៀតណាមបរិហាទោសរាល់អំពើភេវរកម្ម
08/01/2015 10:55
(VOVworld) – នាថ្ងៃទី ៨ មករា នៅសន្និសីទកាសែតប្រចាំ ខែរបស់ក្រសួងការបរទេស វៀតណាម ឆ្លើយសំណួររបស់ អ្នកយកព័ត៌មានស្តីអំពីប្រតិកម្មរបស់វៀតណាមចំពោះ ការបាញ់ប្រហារទៅលើទីស្នាក់ការ ទស្សនាវដ្ដី Charlie Hebdob នៅរដ្ឋធានីប៉ារីស បារាំង ដែលបានកើតមាន ឡើងនាថ្ងៃទី ៧ មករា
វៀតណាមបរិហាទោសរាល់អំពើភេវរកម្ម
អ្នកនាំពាក្យរងក្រសួងការបរទេស វៀតណាម លោកស្រី Pham Thi Thu Hang (Image: VOV) (VOVworld) – នាថ្ងៃទី ៨ មករា នៅសន្និសីទកាសែតប្រចាំខែរបស់ក្រសួងការបរទេស វៀតណាម ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្តីអំពីប្រតិកម្មរបស់វៀតណាមចំពោះ ការបាញ់ប្រហារទៅលើទីស្នាក់ការ ទស្សនាវដ្ដី Charlie Hebdob នៅរដ្ឋធានីប៉ារីស បារាំង ដែលបានកើតមានឡើងនាថ្ងៃទី ៧ មករា កន្លងមក អ្នកនាំពាក្យរងក្រសួងការបរទេស វៀតណាម លោកស្រី Pham Thi Thu Hang បានលើកច្បាស់ថា៖ “វៀតណាមបរិហាទោសរាល់អំពើភេវរកម្ម។ ការបាញ់ប្រហារទៅលើ ទីស្នាក់ការទស្សនាវដ្ដី Charlie Hebdo​ គឺជាអំពើដ៏សាហាវនិងមិនអាចយល់ព្រមបាន ឡើយ។ វៀតណាមសូមផ្ញើរការចែករំលែកទុក្ខដ៏ជ្រាលជ្រៅដល់រដ្ឋាភិបាលបារាំង ប្រជាជននិងគ្រួសាររបស់បណ្ដាជនរងគ្រោះ ហើយជឿជាក់ថា៖ មេគំនិតនឹងត្រូវបាន ជំនុំជុំរះឆាប់។” ស្តីអំពីសកម្មភាពរបស់ចិននៅសមុទ្រខាងកើតនាពេលថ្មីៗនេះ រួមមានការបន្តផ្តល់ ទីស្ថានីយ៍ខួង Haiyan Shiyou 981 នៅតំបន់ឆ្នេសមុទ្ររបស់វៀតណាម ការបង្កើត គណៈកម្មការជនប្រដាប់អាវុធប្រជាជននៅប្រជុំកោះ​ Hoang Sa ចំណុះ អធិបតេយ្យ ភាពរបស់វៀតណាម ការប្រកាសសកម្មភាពសាងសង់នៅកោះកាកបាទចំណុះ ប្រជុំកោះ​ Truong Sa របស់វៀតណាម  អ្នកនាំពាក្យរងក្រសួងការបរទេស វៀតណាម លោក​ស្រី Pham Thi Thu Hang បានអះអាងជាថ្មីម្តងទៀតនូវគោលជំហររបស់ វៀតណាមគឺប្តេជ្ញាតស៊ូជាមួយរាល់អំពើរំលោភលើអធិបតេយ្យភាពនិងបរណ ភាពដែនដីសិទ្ធិយុត្តាធិការរបស់វៀតណាមនៅសមុទ្រខាងកើត។ ការផ្តួចផ្តើម គំនិតរបស់ វៀតណាមគឺដោះស្រាយរាល់ជំលោះនៅសមុទ្រខាងកើតដោយ សន្តិវិធីដោយឈរលើ ការប្រតិបត្តិតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ និងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (DOC)។ រាល់សកម្មភាពនៅសមុទ្រខាង កើតដែមមិនទទួលបានការអនុញ្ញត្តរបស់ វៀតណាមគឺខុសច្បាប់ទាំងស្រុងនិង មឃៈ។ លោកស្រី Pham Thi Thu Hang បានសង្កត់ធ្ងន់ថែមទៀតថា៖ ក្នុងឆ្នាំ ២០១៥​វៀតណាមនិងចិនរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៥ នៃទិវាបង្កើតទំនាក់ទំនង ការទូតទ្វេភាគីសំដៅពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ វៀតណាម-ចិនឲ្យបានខ្លាំងក្លាថែមទៀត៕