វៀតណាមប្រកាសព្រឹត្តិការណ៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលេចធ្លោចំនួន ១០ ក្នុងឆ្នាំ ២០១៣
27/12/2013 08:26
(VOVworld) - នាថ្ងៃទី ២៦ ធ្នូ ពិធីប្រកាសព្រឹត្តិការណ៍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមលេចធ្លោចំនួន ១០ ក្នុងឆ្នាំ ២០១៣ ត្រូវបានរៀបចំឡើងនៅទីក្រុង ហាណូយ។
ផ្កាយរណប Pico Dragon របស់វៀតណាម។ (Image: tno.vn) (VOVworld) - នាថ្ងៃទី ២៦ ធ្នូ ពិធីប្រកាសព្រឹត្តិការណ៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមលេចធ្លោចំនួន ១០ ក្នុងឆ្នាំ ២០១៣ ត្រូវបានរៀបចំឡើងនៅទីក្រុង ហាណូយ។ គោលដៅនៃព្រឹត្តិការណ៍នេះគឺសំដៅលើកដម្កើងបុគ្គលសមូហភាព អ្នកវិទ្យាសាស្ត្រគ្រប់រូបដែលមានការរួមវិភាគទានជាច្រើនក្នុងបុព្វហេតុអភិវឌ្ឍន៍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម។ សមិទ្ធិលេចធ្លោចំនួន ១០ លើវិស័យ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងឆ្នាំ ២០១៣ ត្រូវបានជ្រើសរើសស្ថិតក្នុងវិស័យ៖ ដូចជា យន្តការគោលនយោបាយវិទ្យាសាស្ត្រធម្មជាតិវិទ្យាសាស្ត្រអនុវត្ត សមាហរណកម្មអន្តរជាតិ ខាងវិទ្យសាស្ត្រនិងបច្ចេកវិទ្យា ជាដើម៕
Related





