VOV WorldVOV World
វៀតណាមប្រមូលផ្ដុំកែលំអរច្បាប់ជំនឿសាសនាក្នុងឆ្នាំ២០១៦
14/12/2015 10:39
(VOVworld) - នាព្រឹកថ្ងៃទី១៤ ធ្នូ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ក្រសួងមហាផ្ទៃវៀតណាម បានរៀបចំសន្និសីទទូទាំងប្រទេសបូកសរុបការងារ ឆ្នាំ២០១៥ លាតត្រដាងអនុវត្តន៍ភារកិច្ចក្នុងឆ្នាំ២០១៦ របស់ផ្នែកគ្រប់គ្រងរដ្ឋស្ដីអំពី ជំនឿសាសនា។
វៀតណាមប្រមូលផ្ដុំកែលំអរច្បាប់ជំនឿសាសនាក្នុងឆ្នាំ២០១៦
(VOVworld) - នាព្រឹកថ្ងៃទី១៤ ធ្នូ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ក្រសួងមហាផ្ទៃវៀតណាមបានរៀបចំសន្និសីទទូទាំងប្រទេសបូកសរុបការងារឆ្នាំ ២០១៥ លាតត្រដាងអនុវត្តន៍ភារកិច្ចក្នុងឆ្នាំ២០១៦ របស់ផ្នែកគ្រប់គ្រងរដ្ឋស្ដីអំពី ជំនឿសាសនា។តាមព័ត៌មានពីសន្និសីទនេះថា ក្នុងឆ្នាំ២០១៥ ការងារគ្រប់គ្រងរដ្ឋ ស្ដីអំពី ជំនឿសាសនាត្រូវបានអនុវត្តន៍យ៉ាងត្រឹមត្រូវតាមការកំណត់របស់ច្បាប់។ ទំនាក់ទំនង រវាងរដ្ឋអំណាចជាមួយសមាគមន៍សាសនាត្រូវបានពង្រឹងហើយ សាសនិកជន នៅទូទាំងប្រទេសបានសកម្មជួយជ្រោមជ្រែង ចូលរួមចលនារប្រ ឡងប្រណាំង ស្នេហារជាតិ រួមដំណើរជាមួយប្រជាជាតិ រួមចំណែកអភិវឌ្ឍន៍សេដ្ឋ កិច្ច និងការពារ មាតុប្រទេស។ស្ដីពីភារកិច្ចស្នូលក្នុងឆ្នាំ២០១៦របស់ផ្នែកគ្រប់គ្រង រដ្ឋស្ដីអំពីជំនឿ សាសនា លោក Bui Thanh Ha អនុប្រធានគណៈកម្មាធិការសាសនា រដ្ឋាភិបាល បានឲ្យដឹងថា៖ សន្និសីទទូទាំងប្រទេសបូកសរុបការងារឆ្នាំ២០១៥ លាតត្រដាងអនុវត្តន៍ភារកិច្ចក្នុងឆ្នាំ២០១៦របស់ផ្នែកគ្រប់គ្រងរដ្ឋស្ដីអំពីជំនឿសាសនា (រូបថត៖radiovietnam.com) “យើងខ្ញុំកំពុងកែលំអរច្បាប់ជំនឿសាសនាដើម្បីដាក់ជូនរដ្ឋសភាអនុម័តនាឆ្នាំ ២០១៦។គំរោងការណ៍នានាដែលត្រូវបានការិយាល័យនយោបាយ គណៈលេខា និងនាយករដ្ឋមន្រ្តីប្រគល់ជូន យើងខ្ញុំក៏យកចិត្តទុកដាក់យ៉ាងខ្លាំងនិងប្រមូលផ្ដុំ អនុវត្តន៍ដើម្បីពង្រីកបាននូវតួនាទីរបស់អង្គការសាសនាក្នុងដំណើរការកសាង អភិវឌ្ឍន៍និងការពារប្រទេសជាតិ។បើកទូលាយទំនាក់ទំនងអន្តរជាតិ ជួយឲ្យមិត្ត ភក្ដិអន្តរជាតិយល់ដឹងច្បាស់ថែមទៀតអំពីជំនឿសាសនា បញ្ហាប្រជាធិបតេយ្យ និងសិទ្ធិ មនុស្សរបស់វៀតណាម”៕