VOV WorldVOV World
វៀតណាមប្តេជ្ញាសហការអនុវត្តនូវអាទិភាពរបស់អាស៊ានក្នុងការកសាង សហគមន៍អាស៊ាន
07/08/2018 08:33
(VOVWORLD) - នាថ្ងៃទី ៦ខែសីហា នៅប្រទេសឥណ្ឌូនេស៊ី ឯកអគ្គរដ្ឋទូតនិងជាប្រធានប្រតិភូ បេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអាស៊ាន លោក Tran Duc Binh បានអញ្ជើញជូនសារតាំងដល់អគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi ។
វៀតណាមប្តេជ្ញាសហការអនុវត្តនូវអាទិភាពរបស់អាស៊ានក្នុងការកសាង សហគមន៍អាស៊ាន
 ឯកអគ្គរដ្ឋទូតនិងជាប្រធានប្រតិភូ បេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអាស៊ាន លោក Tran Duc Binh បានអញ្ជើញជូនសារតាំងដល់អគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi  ថ្លែងមតិក្នុងពិធីនេះអគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi មានគោលបំណង ចង់បន្តសហការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតនិង ប្រតិភូបេសកកម្ម វៀតណាមប្រចាំនៅអាស៊ានក្នុងដំណើរការកសាងសហគម៍ អាស៊ាននេះ។ លោក Dato Lim Jock Hoi បានបន្តទៀតថា ត្រៀមខ្លួនជាស្រេចស ហការនិងជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការចាត់តាំងខណៈពេលដែលវៀតណាមទទួលភារកិច្ចធ្វើជាប្រធានអាស៊ាននាឆ្នាំ ២០២០ ក៏ដូចជាធ្វើឲ្យជាក់ស្តែង នូវគ្រប់គោលដៅ និងអាទិភាពដែលវៀតណាមបានដាក់ ចេញ ដើម្បីជម្រុញ កិច្ចសហប្រតិបត្តិការរបស់អាស៊ានឲ្យឡើងកម្ពស់ថ្មី។ រីឯខ្លួនវិញ លោក Tran Duc Binh បានអះអាងថា វៀតណាមយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះអាស៊ានក្នុងគោលមាគ៌ាកិច្ចការបរទេស ហើយសន្យានឹងសហ ការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាននិងលេខាធិការដ្ឋាន អាស៊ានដើម្បីអនុវត្តនូវអាទិភាពខ្ពស់របស់អាស៊ានក្នុងការកសាងសហគមន៍ អាស៊ានប្រកបដោយខ្លាំងក្លាព្រមទាំងជំរុញថែមទៀតនូវតួនាទីនិងឋានៈរបស់អាស៊ានផងដែរ៕