វៀតណាមអំពាវនាវភាគីទាក់ទិននានាលើសមុទ្រខាងកើតត្រូវប្រតិបត្តិតាមច្បាប់អន្តជាតិ
09/08/2012 10:16
សកម្មភាពទាំងឡាយនៃបណ្តាភាគីទាក់ទិននានា ក្នុងនោះមានសកម្មភាពនេសាទត្រីលើសមុទ្រខាង កើតត្រូវប្រតិបត្តិតាមច្បាប់អន្តជាតិ ពិសេសគឺអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២

Vovworld-ថ្ងៃទី៩សីហាឆ្លើយសំណួររបស់អ្នកយកព័ត៏មានស្តីពីទស្សនះរបស់ក្រសួងការ បរទេសវៀតណាមចំពោះការដែលនាពេលថ្មីៗនេះទូកនេសាទត្រីជាច្រើនគ្រឿងរបស់ចិន មានវត្តមានលើសមុទ្រខាងកើតនិងរារាំងទូកនេសាទត្រីនៃប្រទេសផ្សេងទៀតអ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម Luong Than Nghi បានលើកច្បាស់ថា: “ យើងខ្ញុំចាត់ទុកថា សកម្មភាពទាំងឡាយនៃបណ្តាភាគីទាក់ទិននានាក្នុងនោះមាន សកម្មភាពនេសាទត្រីលើសមុទ្រខាងកើតត្រូវប្រតិបត្តិតាមច្បាប់អន្តជាតិពិសេសគឺ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ព្រមទាំងសមស្របទៅ នឹងស្មារតីនៃសេចក្តីថ្លែងការស្តីពីការប្រតិបត្តិសំរាប់ភាគីនានាលើសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យភាព បូរណភាពដែនដីនិងសិទ្ឋិយុត្តាធិការនៃ បណ្តាប្រទេសរួមចំណែករក្សាសន្តិភាពស្ថិរភាពនិងធនធានសមុទ្រ។“ នៅសន្និសីទកាសែតនេះដែរ លោក Luong Thanh Nghi បានអោយដឹងថាក្នុងសន្និសីទ រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤នៅរាជធានីភ្នំពេញកម្ពុជា វៀតណាមបាន ឧទេសនាម អនុរដ្ឋមន្រ្តីការបរទេស Le Luong Minh កាន់ដំណែងជាអគ្គលេខាធិការ អាស៊ានរបស់វៀតណាមក្នុងអាណត្តិ២០១៣-២០១៧៕
Related





