នៅថ្ងៃទី៩ ខែមីនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បាន ប្រារព្ធកិច្ចប្រជុំតាមទម្រង់ Arria ក្រោមប្រធានបទ "ការរួមវិភាគទានហិរញ្ញវត្ថុអាកាស ធាតុក្នុងការរក្សាសន្តិភាពនិងសន្តិសុខ" ក្រោមអធិបតីភាពរបស់លោក Sultan Al-Jaber បេសកជនពិសេសទទួលបន្ទុកការប្រែប្រួលអាកាសធាតុ និងជារដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មនិងបច្ចេកវិទ្យាអេមីរ៉ាតអារ៉ាប់រួម (UAE) - ជាប្រទេសដែលកំពុងកាន់ តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែមីនាឆ្នាំ២០២២។
លោកស្រីអគ្គទីប្រឹក្សា Le Thi Minh Thoa អនុប្រធានក្រុមបេសកកម្មវៀត ណាមប្រចាំអ.ស.ប។ |
តំណាងវៀតណាមបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសមួយក្នុងចំណោម ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ វៀតណាមកំពុងខិតខំប្រឹងប្រែងកាត់បន្ថយ ផលប៉ះពាល់អវិជ្ជមានដោយការប្រែប្រួលអាកាសធាតុ ហើយធានាការបំភាយឧស្ម័ន សូន្យសុទ្ធត្រឹមឆ្នាំ២០៥០។ វៀតណាមសន្យា បន្តចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរ ជាតិ ជំរុញទំនាក់ទំនងភាពជាដៃគូ និងហិរញ្ញវត្ថុអាកាសធាតុ ដើម្បីឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ៕








