វៀតណាមរួមវិភាគទានទៅក្នុងភាពចម្រុះនៃគណៈកម្មាធិការច្បាប់អន្តរជាតិ ILC
07/08/2018 11:15
(VOVWORLD) - សម័យប្រជុំលើកទី៧០នៃគណៈកម្មាធិការច្បាប់អន្តរជាតិ (ILC) ចំណុះ អ.ស.ប បានប្រព្រឹត្តទៅនៅទីក្រុងញូយ៉ក់ សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣០ ខែ មេសាដល់ថ្ងៃទី១ ខែមិថុនា និងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២ ខែកក្កដា ដល់ថ្ងៃទី១០ ខែសីហា។

ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Hong Thao (រូបថត៖ TTXVN) ឆ្លើយតបបទសម្ភាសន៍ក្នុងឋានៈជាអនុប្រធានទី២នៃ ILC នៅសម័យប្រជុំលើកនេះ ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Hong Thao បានឲ្យដឹងថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលត្រូវបាន ILC លើកតម្កើងនិងថ្លែងអំណរគុណអាស្រ័យដោយមានការរួមវិភាគទាន ជាក់ស្ដែង។ ឯកអគ្គរដ្ឋទូតអះអាងថា វៀតណាមបានរួមវិភាគទានទៅក្នុងសកម្មភាពចម្រុះនៃ ILC ដូចជាសកម្មផ្គត់ផ្គង់ព័ត៌មាន បង្ហាញនិងតវ៉ាការពារទស្សនៈរបស់ខ្លួន ក្នុងគោល ដៅបង្កើនសមភាពអំពីផលប្រយោជន៍ ភាពបរានុម័ត និងយុត្តិធម៌ក្នុងកិច្ចការ នានារបស់ ILC។ ក្នុងការកសាងរបាយករណ៍ស្ដីពី “កិច្ចការពារបរិស្ថានក្នុងជម្លោះប្រដាប់ អាវុធ” នោះ តំណាងវៀតណាមបានលើកសំណើបើកទូលាយគំនិត “ប្រទេស កាន់កាប់” ក្លាយទៅជា “កម្លាំងកាន់កាប់” ដែលរួមមានលទ្ធភាពកាន់កាប់របស់ អង្គការអន្តរជាតិនាពេលអនុវត្តន៍តួនាទីរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិតាមរដ្ឋធម្មនុញ្ញរបស់អ.ស.បទៀតផង។ តាមរយៈការពិភាក្សា សំណើរបស់តំណាង វៀតណាម ទទួលបានការគាំទ្រ ហើយត្រូវបានអនុវត្តន៍បញ្ជូលក្នុងរបាយការណ៍ ទាំងស្រុង៕
Related





