VOV WorldVOV World
វៀតណាមសកម្មអភិរក្សនិងពង្រីកតំលៃមណ្ឌលនគរបេតិកភ័ណ្ឌ
14/06/2017 10:22
(VOVWORLD) -ស្ថិតនៅក្នុងចំណោមបណ្ដាសកម្មនៃ Festival បេតិកភ័ណ្ឌ Quang Nam លើកទី៦ ឆ្នាំ ២០១៧ នាព្រឹកថ្ងៃទី១៤ មិថុនា នៅទីក្រុង Hoi An បានប្រព្រឹត្តទៅសិក្ខាសាលាអន្តរជាតិស្ដីអំពី៖” អភិរក្ស និងពង្រីកតំលៃបណ្ដាមណ្ឌលនគរបេតិកភ័ណ្ឌ”។
វៀតណាមសកម្មអភិរក្សនិងពង្រីកតំលៃមណ្ឌលនគរបេតិកភ័ណ្ឌ
 វៀតណាមសកម្មអភិរក្សនិងពង្រីកតំលៃមណ្ឌលនគរបេតិកភ័ណ្ឌ ស្ថិតនៅក្នុងចំណោមបណ្ដាសកម្មនៃ Festival បេតិកភ័ណ្ឌ Quang Nam លើកទី៦ ឆ្នាំ ២០១៧ នាព្រឹកថ្ងៃទី១៤ មិថុនា នៅទីក្រុង Hoi An បានប្រព្រឹត្តទៅសិក្ខាសាលាអន្តរជាតិស្ដីអំពី៖” អភិរក្ស និងពង្រីកតំលៃបណ្ដាមណ្ឌលនគរបេតិកភ័ណ្ឌ”។ នៅទីនេះ បណ្ដាអ្នកជំនាញការជាតិនិងអន្តរជាតិបានផ្តល់មតិអំពីការងារអភិរក្ស និងពង្រីកតំលៃបេតិកភ័ណ្ឌ ក៏ដូចជាបទពិសោធន៍នានា។ដោយមានតំលៃលេចធ្លោអំពីវប្បធម៌ នាថ្ងៃទី៤ ធ្នូឆ្នាំ១៩៩៩ ទីក្រុងបុរាណ Hoi An ត្រូវបានUNESCO បញ្ចូលក្នុងបញ្ជីរាយនាមបេតិកភ័ណ្ឌវប្បធម៌ពិភពលោក។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ Hoi An បាន UNESCO កត់សម្គាល់ជានិច្ចអំពីការងារអភិរក្សបណ្ដាតំលៃបេតិកភ័ណ្ឌវប្បធម៌នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក។លោក Nguyen Chi Trung នាយកមជ្ឈមណ្ឌលគ្រប់គ្រង អភិរក្សបេតិកភ័ណ្ឌវប្បធម៏ទីក្រុង Hoi An បានអោយដឹងថា៖         “ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ និងនាពេលខាងមុខនេះ  Hoi An នឹងប្រមូលផ្តុំអភិរក្ស និងអភិវឌ្ឍន៍ទេសចរណ៍ ដោយផ្អែកទៅលើការពង្រីកតួនាទីរបស់សហគមន៍និងភាគីទាក់ទិននានា។ ការអភិវឌ្ឍន៍នឹងនាំមកនូវអត្ថប្រយោជន៍សំរាប់សហគមន៍ ហើយពីនោះ សហគមន៍នឹងអភិរក្ស។នេះជាទំនាក់ទំនងជិតស្និទ្ធិ ដូច្នេះ យើងត្រូវពង្រីកតួនាទីរបស់សហគមន៍ និងភាគីទាក់ទិននានា៕”