VOV WorldVOV World
វៀតណាមសម្ភោគការិយាល័យដំណាងទេសចរណ៍ដើមដំបូង នៅបរទេស។
05/06/2014 07:56
សម្ព័ន្ឋសមាគមទេសចរណ៍វៀតណាមបានបើកសម្ភោគ ការិយាល័យដំណាងនៃបណ្តាអង្គភាពអាជីវកម្មទេសចរ ណ៍វៀតណាមនៅទីក្រុងតូក្យូ។
វៀតណាមសម្ភោគការិយាល័យដំណាងទេសចរណ៍ដើមដំបូង នៅបរទេស។
                    រូបថតVNA                       Vovworld-សម្ព័ន្ឋសមាគមទេសចរណ៍វៀតណាមបានបើកសម្ភោគការិយាល័យ ដំណាងនៃបណ្តាអង្គភាពអាជីវកម្មទេសចរណ៍វវៀតណាមនៅទីក្រុងតូក្យូ(ជប៉ុន)។ការបង្កើតការិយាល័យដំណាងនេះគឺ សំដៅជួយឧបត្ថម្ភបណ្តាអង្គភាពអាជីវកម្ម ទេសចរណ៍វវៀតណាមនិងជប៉ុនក្នុងការទាក់ទាញភ្ញៀវទេសចរព្រមទាំងជំរុញ ការ​ងារពន្លឿនទេស​ចរណ៍នៅទីផ្សារដ៍សែនសំខាន់នេះ ។ថ្លែង​មតិនៅទីនេះលោក Doan Xuan Hung ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំនៅជប៉ុនបានអះអាង​ថា៖នេះជា សេចក្តីសំរេចចិត្ត១ដ៍ត្រឹមត្រូវសំដៅបំពេញតម្រូវការរបស់ប្រជាជននៃប្រទេសទាំង២ ដែលកំពុងកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ។តាមតួលេខស្ថិតិអោយដឹងថា៖ភ្ញៀវទេសចរមក ទស្សនាប្រទេសទាំង២គ្នាទៅ វិញទៅមកនាប​ច្ចុប្បន្ន​នេះមានប្រមាណ៧សែននាក់។ គោលដៅនៃភាគីទាំង២គឺចំនួនភ្ញៀវទេសចរ មានការ​កើនឡើង​១​លាន២សែននាក់ នាបណ្តាឆ្នាំខាងមុខ៕​