លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao។ (រូបថត៖ VNA) |
កាលពីឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូតបានក្លាយទៅជាជនវៀតណាមដើមដំបូង ដែលជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការច្បាប់អន្តរជាតិ។ ក្នុងអាណត្តិ២០១៧-២០២២ លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao តែងតែពង្រីកតួនាទីរបស់ខ្លួនក្នុង ការជំរុញលទ្ធផលស្រាវជ្រាវនានារបស់ ILC ហើយចូលរួមថ្លែងមតិនិងពិភាក្សាយ៉ាង សកម្មលើប្រធានបទនានារបស់ ILC ផងដែរ។
ដោយទទួលបានទំនុកទុកចិត្ត លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao បន្ត ត្រូវបានឧទ្ទេសនាមជាបេក្ខជនមួយរូបក្នុងចំណោមបេក្ខជនទាំង១០រូបនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឈរឈ្មោះចូលរួមគណៈ កម្មាធិការច្បាប់អន្តរជាតិសម្រាប់អាណត្តិ២០២៣-២០២៧។ ការបោះឆ្នោត ILC គ្រោងនឹងប្រព្រឹត្តទៅនាខែវិច្ឆិកាឆ្នាំ២០២១នៅទីក្រុង ញូយ៉ក់៕








