VOV WorldVOV World
វៀតណាមដើរតួនាទីកាន់តែសំខាន់ពី១ថ្ងៃទៅ១ថ្ងៃក្នុងការធានាសន្តិសុខ ស្ថិរភាពលើពិភពលោក
20/08/2015 11:02
(VOV)_ក្រសួងការបរទេសវៀតណាម៖៧០ឆ្នាំប្រពៃណីនិងតម្រង់ទិស​សំរាប់អនាគត ជាឈ្មោះប្រធានបទ នៃសិក្ខាសាលា ដោយក្រសួងការបរទេសវៀតណាម រៀបចំឡើង នា
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh (VOV)_ក្រសួងការបរទេសវៀតណាម៖៧០ឆ្នាំប្រពៃណីនិងតម្រង់ទិស​សំរាប់ អនាគត  ជាឈ្មោះប្រធានបទ នៃសិក្ខាសាលា ដោយក្រសួងការបរទេសវៀតណាម  រៀបចំឡើង នាថ្ងៃទី២០ សីហា នៅទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបអនុស្សាវ រីយ៍  លើកទី៧០នៃទិវាបដិវត្តន៍ខែសីហា បុណ្យជាតិថ្ងៃទី២កញ្ញា និងលើកទី​៧០នៃ ទិវាបង្កើតផ្នែកការទូតវៀតណាម។           ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងការបរទេសវៀត ណាម  លោក Pham Binh Minh បានអះអាងថា៖            “ ការផ្តួចផ្តើមធ្វើសមាហរណកម្មអន្តរជាតិដ៏ទូលំទូលាយ និងស៊ីជំរៅ​របស់វៀត ណាម នឹងត្រូវបានជំរុញខ្លាំងថែមទៀត។ វៀតណាមនឹងខំប្រឹងប្រែងនាំ​ទំនាក់ទំនង ការបរទេសស៊ីជំរៅថែមទៀត អភិវឌ្ឍន៍ទំនាក់ទំនងជាមួយដៃគូសំខាន់ ​និងប្រទេស មិត្តប្រពៃណីនានា។ ក្នុងកិច្ចការបរទេសពហុទិស វៀតណាមបន្តរក្សាតួនាទីជាសមា ជិកសកម្ម មានការទទួលខុសត្រូវរបស់អាស៊ាន ក៏ដូចជាយន្តការពហុភាគីផ្សេងៗទៀត  ដែលដំបូងគេគឺអង្គការ​សហប្រជាជាតិ។”           នៅសិក្ខាសាលានេះ បទអន្តរាគមន៍របស់បណ្ដាឯកអគ្គរដ្ឋទូត ដំណាងអង្គការ តំបន់និងអន្តរជាតិ សុទ្ធតែអះអាងថា៖ ៧០ឆ្នាំកន្លងទៅ វៀតណាមជានិច្ចកាល​រក្សា ទំនាក់ទំនងបរទេសដ៏ល្អប្រសើរ រួមចំណែកសកម្មសំរាប់សន្តិភាព ស្ថិរភាព និងភាព សម្បូររុងរឿងនៅក្នុងតំបន់និងអន្តរជាតិ។ ឯកអគ្គរដ្ឋទូតចិន ​ លោក Hong Xiao Yong   បានសង្កត់ធ្ងន់ថា៖           “ វៀតណាមជានិច្ចកាលរក្សាទំនាក់ទំនងការទូតប្រកបដោយឯករាជ្យ ​ម្ចាស់ការ សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ អនុវត្តគោលនយោបាយកិច្ចការបរ ទេសបើកទូលាយពហុទិសភាវូបនីយកម្ម ពហុបែបភាវូបនីយកម្ម។ ជា​ប្រទេស សមាជិកមួយរបស់អង្គការសហប្រជាជាតិ វៀតណាមជានិច្ចកាលសកម្មចូលរួម វិស័យសហប្រតិបត្តិការនានា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ វៀតណាម ​សកម្មឡើងសម្លេងដើម្បីប្រទេសកំពុងអភិវឌ្ឍន៍ ខំប្រឹងប្រែងការពារ​ផលប្រយោជន៍ រួម ជំរុញសមភាព យុត្តិធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕ ​”

More