VOV WorldVOV World
វៀតណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយចក្រភពអង់គ្លេស
26/04/2017 11:32
(VOVworld) - ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀត ណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ ចក្រភពអង់គ្លេសចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ មេសា។
វៀតណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយចក្រភពអង់គ្លេស
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung (ឆ្វេង)និងព្រះអង្គម្ចាស់ Andrew (រូបថត៖VGP) (VOVworld) - ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចក្រភព អង់គ្លេសចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ មេសា។ក្នុងរយៈពេលស្នាក់នៅទីនេះ ឧប នាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានជួបសន្ទនាជាមួយព្រះអង្គម្ចាស់ Andrew (Duke of York) និងមានជំនួបមួយចំនួនផ្សេងទៀត។ នៅបណ្ដាជំនួបនេះ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung អះអាងថា វៀត ណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយចក្រភព អង់គ្លេស ជាពិសេសលើវិស័យពាណិជ្ជកម្មវិនិយោគ វប្បធម៌អប់រំសន្តិសុខការពារ ជាតិ។ រីឯខ្លួនវិញ ព្រះអង្គម្ចាស់ Andrew និងថ្នាក់ដឹកនាំអង់គ្លេសបានវាយតំលៃខ្ពស់ ចំពោះសមិទ្ធិក្នុងការកែលំអបរិយាកាសវិនិយោគធ្វើអាជីវកម្មនៅវៀតណាំម ហើយ សង្កត់ធ្ងន់ថា ក្រោយពីការបោះឆ្នោត រដ្ឋាភិបាលថ្មីរបស់អង់គ្លេសនឹងបន្តយកចិត្ត ទុកដាក់ដល់ការជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាមួយវៀតណាម បង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសអង់គ្លេសបង្កើន សកម្មភាពអាជីវកម្មនៅវៀតណាម ហើយទំនិញវៀតណាមជ្រៀតចូលទីផ្សារ អង់គ្លេស៕