VOV WorldVOV World
វៀតណាមយកចិត្តទុកដាក់ដោះស្រាយពាក្យបណ្តឹងតវ៉ាប្ដឹងតវ៉ានិងប្រឆាំងអំពើពុករលួយ
21/07/2015 09:23
(VOVworld) - លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ ថា វៀតណាមចាត់ទុកការងារអធិការកិច្ច ដោះស្រាយ ពាក្យបណ្តឹងតវ៉ាការចោទប្រកាន់និងប្រឆាំងអំពើពុករលួយជា ភារកិច្ចសំខាន់ ជាអាទិភាព១ក្នុងចំ ណោមអាទិភាព ចម្បងដើម្បីកសាងខឿនរដ្ឋបាលជំនាញ ទំនើប ធ្វើសកម្មភាព ប្រកបដោយប្រសិទ្ធិភាពនិងតម្លាភាព។
វៀតណាមយកចិត្តទុកដាក់ដោះស្រាយពាក្យបណ្តឹងតវ៉ាប្ដឹងតវ៉ានិងប្រឆាំងអំពើពុករលួយ
(រូបថត៖VGP) (VOVworld) - វៀតណាមយកចិត្តទុកដាក់ដល់ការងារដោះស្រាយបណ្តឹងតវ៉ានិងការ ចោទប្រកាន់និងបង្ការប្រឆាំងអំពើពុករលួយ។នេះជាការអះអាងរបស់ឧបនាយក រដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកប្រឆាំងអំពើពុករលួយ លោក Nguyen Xuan Phuc នៅជំនួបសន្ទនាជាមួយលោក Wong Hong Kuan នាយក ស្ថាប័នស៊ើបអង្កេតអំពើពុករលួយសឹង្ហបុរីដែលកំពុងបំពេញទស្សនកិច្ចនៅវៀត ណាមនាថ្ងៃទី២១ កក្កដា។លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមចាត់ទុកការងារអធិការកិច្ច ដោះស្រាយបណ្តឹងតវ៉ាការចោទប្រកាន់ បង្ការប្រឆាំងអំពើពុករលួយជាភារកិច្ចសំខាន់ ជាអាទិភាព១ដើម្បីកសាងខឿន រដ្ឋបាលជំនាញ ទំនើប ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាពនិងតម្លាភាព។ រីឯលោក Wong Hong Kuan បានវាយតំលៃខ្ពស់ចំពោះរាល់ការផ្ដើមគំនិតក្នុងការ ងារបង្ការប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលវៀតណាមនាពេលកន្លេងទៅ។ លោកក៏មានគោលបំណងថា ស្ថានប័នអធិការកិច្ចនៃប្រទេសទាំង២នាពេលខាង មុខនឹងបន្តសហប្រតិបតិ្តការយ៉ាងស្អិតរមួតថែមទៀត៕