VOV WorldVOV World
វិនិយោគវិទ្យាសាស្ត្របច្ចេកវិទ្យាដើម្បីពង្រីកសក្ដានុភាពតំបន់ព្រៃភ្នំភាគខាងជើង
25/02/2015 10:50
(VOV)_តំបន់ព្រៃភ្នំភាគខាងជើងវៀតណាម ត្រូវបានចាត់ទុកជាតំបន់មានសក្ដានុភាពជាច្រើនដើម្បីអភិវឌ្ឍន៍កសិកម្ម ដំណាំឧស្សាហកម្ម​ ប៉ុន្តែតំបន់នេះនៅជាតំបន់ក្រីក្រ ការទាក់ទាញទុនវិនិយោគនៅមានកំហិត។ ដូច្នេះ ប៉ុន្មានឆ្នាំកន្លងទៅ ក្រសួង​វិទ្យាសាស្ត្រ និង
វិនិយោគវិទ្យាសាស្ត្របច្ចេកវិទ្យាដើម្បីពង្រីកសក្ដានុភាពតំបន់ព្រៃភ្នំភាគខាងជើង
វិនិយោគវិទ្យាសាស្ត្របច្ចេកវិទ្យាដើម្បីដាស់តឿនសក្ដានុភាពតំបន់ព្រៃភ្នំភាគខាងជើង            (VOV)_តំបន់ព្រៃភ្នំភាគខាងជើងវៀតណាម ត្រូវបានចាត់ទុកជាតំបន់មាន សក្ដានុភាពជាច្រើនដើម្បីអភិវឌ្ឍន៍កសិកម្ម ដំណាំឧស្សាហកម្ម​ ប៉ុន្តែតំបន់នេះនៅ ជាតំបន់ក្រីក្រ ការទាក់ទាញទុនវិនិយោគនៅមានកំហិត។ ដូច្នេះ ប៉ុន្មានឆ្នាំកន្លងទៅ  ក្រសួង​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានសហការជាមួយគ្រប់ក្រសួង  ស្ថាប័ន ​អនុវត្តកម្មវិធី៖ កសាងរូបសណ្ឋានអនុវត្តបច្ចេកវិទ្យា និងផ្ទេរប្រគល់វិទ្យា សាស្ត្រ និង​បច្ចេកវិទ្យាដើម្បីបំរើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ជនបទ និងតំបន់ព្រៃ ភ្នំ ដំណាក់កាល ២០១០-២០១៥។ កម្មវិធីនេះបាននាំមកនូវលទ្ធផលជាច្រើន រួម ចំណែក​ចូល​ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅក្នុងតំបន់។ តាមលោក Tran Van Tung អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អោយដឹងថា៖ដើម្បីរួមចំណែក ធ្វើពង្រីកសក្ដានុភាព ឧត្តមភាពរបស់តំបន់នេះ ត្រូវមានការកំណត់ទិសដៅ និង​ដំ ណោះស្រាយជាក់ស្ដែង ក្នុងការពង្រីកសក្ដានុភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យារបស់តំ បន់និមួយៗ និងរបស់តំបន់ទាំងមូល។ បានជា បណ្ដាអ្នកវិទ្យាសាស្ត្រត្រូវ​កសាងរូប សណ្ឋានជាក់ស្ដែង ដើម្បីធានាផលិតផលបានអភិវឌ្ឍន៍ប្រកបដោយ​ចីរភាព៕