វិបត្តិនយោបាយនៅថៃនៅបន្ត
11/12/2013 08:23
(VOVworld) – គិតដល់ម៉ោងទី ៦ ព្រឹកថ្ងៃទី ១១ ធ្នូ (តាមម៉ោងវៀតណាម) ការធ្វើបាតុកម្មនៅបន្ត ប្រព្រឹត្តទៅនៅរាជធានី បាងកក ថៃ តទៅទៀត។

មេដឹកនាំ បាតុកម្មប្រឆាំងជំទាស់រដ្ឋាភិបាល អតីតឧបនាយករដ្ឋមន្ត្រីថៃ លោក Suthep Thaugsuban (Image: Vietnam+) (VOVworld) – គិតដល់ម៉ោងទី ៦ ព្រឹកថ្ងៃទី ១១ ធ្នូ (តាមម៉ោងវៀតណាម) ការធ្វើ បាតុកម្មនៅបន្តប្រព្រឹត្តទៅនៅរាជធានី បាងកក ថៃ តទៅទៀត។ មេដឹកនាំបាតុកម្ម ប្រឆាំងជំទាស់រដ្ឋាភិបាល អតីតឧបនាយករដ្ឋមន្ត្រីថៃ លោក Suthep Thaugsuban បានប្រកាសថា៖ គេនឹងរំសាយការធ្វើបាតុកម្មប្រសិនបើ នាយករដ្ឋមន្ត្រីជាបណ្តោះ អាសន្នថៃ លោកស្រី Yingluck Shinawatra លាលែងពីដំណែងក្នុងរយៈពេល ៣ ថ្ងៃ ខាងមុខ។ ទោះបីជា តាមមាត្រាលេខ ១៨១ ក្នុងរដ្ឋធម្មនុញ្ញថៃនាបច្ចុប្បន្នកំណត់ថា៖ ក្រោយពីការរំសាយរដ្ឋសភា លោកស្រី Yingluck ត្រូវអនុវត្តភារកិច្ចជានាយករដ្ឋមន្ត្រី ជាបណ្តោះអាសន្នរបស់ ខ្លួនដល់ពេលដែល ការបោះឆ្នោតសកលនឹងត្រូវបានរៀប ចំឡើង នាថ្ងៃទី ២ កុម្ភៈ ឆ្នាំ ២០១៤។ នាថ្ងៃដ៏ដែល អ្នកប្រាជ្ញនៃប្រទេសនេះជាច្រើន នាក់បានវិភាគថា៖ ការរំសាយរដ្ឋសភានិងនាយករដ្ឋមន្ត្រីលាលែងពីដំណែងដែល កើតមានឡើងក្នុងរយៈពេលដូចគ្នាគឺរំលោភលើរដ្ឋធម្មនុញ្ញរបស់ថៃ។ រដ្ឋធម្មនុញ្ញ បច្ចុប្បន្នរបស់ថៃគឺ រដ្ឋធម្មនុញ្ញលើកទី ១៨ ដែលត្រូវបានបង្កើតនាឆ្នាំ ២០០៧ ក្រោយពីការពលប្រហារនាឆ្នាំ ២០០៦៕
Related







