វិស័យធនាគារចាំបាច់ត្រូវឈានមុខក្នុងវិស័យសេដ្ឋកិច្ច
31/12/2025 11:43
(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ខែធ្នូ នៅទីក្រុងហាណូយ ធនាគាររដ្ឋវៀតណាមបានរៀបចំ សន្និសីទបូកសរុបឆ្នាំ ២០២៥ និង ភារកិច្ចអាណត្តិ ២០២១-២០២៥ ព្រមទាំងដាក់ ពង្រាយភារកិច្ចសម្រាប់វិស័យធនាគារនៅឆ្នាំ ២០២៦។

លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ អញ្ជើញចូលរួមសន្និសីទ។ (រូបថត៖ Lai Hoa/VOV) នៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានវាយតម្លៃខ្ពស់ចំ ពោះសមិទ្ធផល និងលទ្ធផលសំខាន់ៗដែលវិស័យធនាគារសម្រេចបាន ដែលរួម ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិទាំងមូល មិន ត្រឹមតែក្នុងឆ្នាំ ២០២៥ ប៉ុណ្ណោះទេ ថែមទាំងនៅក្នុងដំណាក់កាល ២០២១-២០២៥ ផងដែរ។ សម្រាប់ឆ្នាំ ២០២៦ និងរយៈពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យ វិស័យធនាគារបន្តមានគោលនយោបាយប្រកបដោយភាពបត់បែន ការគ្រប់គ្រង សមហេតុផល ហើយឈានមុខក្នុងសមរភូមិសេដ្ឋកិច្ច ជាពិសេសក្នុងការគ្រប់គ្រង អតិផរណា រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ “សកម្មភាពរបស់ធនាគារទាំងអស់ត្រូវតែមានភាពច្នៃប្រឌិត និងទម្លុះទម្លាយ ដោយរួមចំណែកដល់គោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ការលើកកម្ពស់កំណើន និងការធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ វិស័យធនាគារ ត្រូវតែផ្អែកលើកាលៈទេសៈជាក់លាក់ដើម្បីគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ដោយ ចាត់ទុកនេះជាគោលដៅ និងភារកិច្ចសំខាន់បំផុតរបស់ធនាគាររដ្ឋ និងវិស័យធនាគារ ទាំងមូលនៅឆ្នាំ ២០២៦”។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកម្មវិធីឥណទានគោលនយោបាយ និងកញ្ចប់ឥណទានអនុគ្រោះសម្រាប់លំនៅដ្ឋានសង្គម គម្រោងជាតិសំខាន់ៗ។ ក្នុងពេលជាមួយគ្នានោះ បន្តផ្លាស់ប្តូរឌីជីថល ច្នៃប្រឌិត និង ការធានាសន្តិសុខនៅលើទីផ្សាររូបិយវត្ថុ និងធនាគារផងដែរ៕
TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/វៀតណាម/ហ្វាម មិញជីញ/ធនាគារ/អភិវឌ្ឍន៍/សេដ្ឋកិច្ច
Related





