Vn Finance នៅបារាំងសុទិដ្ឋិនិយមអំពីស្ថានភាពសេដ្ឋកិច្ចវៀតណាមនិងយថាទស្សន៍ទំនាក់ទំនងបារាំង-វៀតណាម
15/09/2016 10:00
(VOV)_អង្គការ Vn Finance ប្រមូលផ្តុំជនវៀតណាមដែលកំពុងធ្វើការនៅក្នុងវិស័យហិរញ្ញវត្ថុនៅបារាំងបានមានជំនួបប្រាស្រ័យជាប្រចាំ នៅទីក្រុងប៉ារីស ដើម្បីផ្លាស់ប្តូរអំពីស្ថានភាពសេដ្ឋកិច្ចវៀតណាម ក៏ដូចជាទំនាក់ទំនងបារាំង-វៀតណាម ហើយចែករំលែកបទពិសោធន៍ក្នុងការងារនិងជីវភាពរស់នៅ។
.jpg)
Vn Finance នៅបារាំងសុទិដ្ឋិនិយមអំពីស្ថានភាពសេដ្ឋកិច្ចវៀតណាមនិងយថាទស្សន៍ទំនាក់ទំនងបារាំង-វៀតណាម (VOV)_អង្គការ Vn Finance ប្រមូលផ្តុំជនវៀតណាមដែលកំពុងធ្វើការនៅក្នុងវិ ស័យហិរញ្ញវត្ថុនៅបារាំងបានមានជំនួបប្រាស្រ័យជាប្រចាំ នៅទីក្រុងប៉ារីស ដើម្បីផ្លាស់ ប្តូរអំពីស្ថានភាពសេដ្ឋកិច្ចវៀតណាម ក៏ដូចជាទំនាក់ទំនងបារាំង-វៀតណាម ហើយ ចែករំលែកបទពិសោធន៍ក្នុងការងារនិងជីវភាពរស់នៅ។ នៅទីនេះ អង្គសន្និសីទបាន សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុរបស់វៀតណាមនិងពិភពលោក នាពេលកន្លង ទៅ។ សមាជិកទាំងឡាយសុទ្ធតែបង្ហាញនូវសុទិដ្ឋិនិយមអំពីស្ថានភាពសេដ្ឋកិច្ច ហិរញ្ញ វត្ថុវៀតណាមក្នុងរយៈពេលកន្លងទៅ ដែលបានបង្ហាញច្បាស់តាមរយៈសន្ទស្សន៍កំណើន GDP ជាង៦% ទីផ្សារូបីយវត្ថុនិរន្តរភាព។ Vn Finance ក៏បានបង្ហាញនូវសុទិដ្ឋិនិយមអំ ពីទំនាក់ទំនងបារាំង-វៀតណាមផងដែរ ជាពិសេសគឺបន្ទាប់ពីដំណើរបំពេញទស្សនកិច្ច ជាផ្លូវការនៅវៀតណាម របស់ប្រធានាធិបតីបារាំង លោក Francois Hollande នាដើម ខែកញ្ញាកន្លងទៅ៕
Related





