VOV WorldVOV World
វង់ចរចារសន្តិភាពថ្មីអំពីយេម៉ែនត្រូវពន្យាពេល
10/01/2016 08:45
(VOVworld) - រដ្ឋមន្រ្តីការបរទេសយេម៉ែនលោក Abdel Malak al-Mekhlafi នាថ្ងៃទី៩ មករា បានឲ្យដឹងថា វង់ ចរចារសន្តិភាពជាបន្តរវាងភាគីបដិបគ្ខនានានៃ ប្រទេសនេះ នឹងត្រូវលើកពេលដល់ចុងខែមករាឆ្នាំ ២០១៦។
វង់ចរចារសន្តិភាពថ្មីអំពីយេម៉ែនត្រូវពន្យាពេល
បេសកជនពិសេសរបស់អ.ស.បទទួលបន្ទុកបញ្ហាយេម៉ែនលោក Ismail Ould Cheikh Ahmed (រូបថត៖AFP) (VOVworld) - រដ្ឋមន្រ្តីការបរទេសយេម៉ែនលោក Abdel Malak al-Mekhlafi នាថ្ងៃទី៩ មករា បានឲ្យដឹងថា វង់ចរចារសន្តិភាពជាបន្តរវាងភាគីបដិបគ្ខនានានៃប្រទេសនេះ  នឹងត្រូវលើកពេលដល់ចុងខែមករាឆ្នាំ២០១៦។ថ្លែងមតិជាមួយ មជ្ឈដ្ឋានអ្នកយក ព័ត៌មាន លោក Mekhlafi បានឲ្យដឹងថា វង់ចរចារសន្តិភាពខាង មុខនឹងមិនប្រព្រឹត្ត ទៅនាថ្ងៃទី១៤ មករា តាមគំរោងឡើយ ដោយសារកងកម្លាំង ឧទ្ទាម Houthi មិន យល់ព្រមនឹងពេលវេលាប្រជុំនេះទេ។វង់ចរចារថ្មីគ្រោងនឹងត្រូវបាន រៀបចំឡើង នៅទីក្រុងហ្សឺណែវ នាថ្ងៃទី២០ ឬថ្ងៃទី២៣ មករា។ តាមអ្នកនាំពាក្យរដ្ឋាភិបាល យេម៉ែនថា មូលហេតុបណ្ដាលឲ្យវង់ចរចារពោលខាង លើត្រូវពន្យាពេលគឺដោយ សារអតីតប្រធានាធិបតីលោក Ali Abdullah Saleh មិន ចូលរួមទេ។ម្យ៉ាងវិញទៀត ក្រុមឧទ្ទាម Houthi រួមជាមួយកម្លាំងសម្ព័ន្ធភាពនានា មិនគោរពមាត្រាសំដៅ កសាងទំនុកទុកចិត្ត ក្នុងនោះមានការដោះលេងឈ្លើយ សិកនយោបាយជាន់ ខ្ពស់ក៏ដូចជាបើកផ្លូវចូលក្នុងតំបន់ត្រូវហ៊ុំព័ទ្ធនៅ Taez ទេ៕

More