VOV និង RRI បង្កើនកិច្ចសហប្រតិបត្តិការ
13/01/2014 11:51
(VOV)_នាព្រឹកថ្ងៃទី ១៣ មករា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀសហប្រតិបត្តិការស្ដីពីការផ្លាស់ប្តូរព័ត៍មាន និងវប្បធម៌រវាងវិទ្យុសម្លេងវៀតណាម (VOV)

(VOV)_នាព្រឹកថ្ងៃទី ១៣ មករា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីចុះហត្ថ លេខាលើកិច្ចព្រមព្រៀសហប្រតិបត្តិការស្ដីពីការផ្លាស់ប្តូរព័ត៍មាន និងវប្បធម៌រវាង វិទ្យុសម្លេងវៀតណាម (VOV) និងវិទ្យាផ្សាយសម្លេងជាតិឥណ្ឌូនេស៊ី (RRI)។ ថ្លែងមតិនៅទីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen Dang Tien បានសង្ក់តធ្ងន់ថា៖ “ តាមរយៈការចុះហត្ថលេខានេះ យើងអាចជឿជាក់ ជំហានអភិវឌ្ឍន៍ ថ្មី១ ប្រកបដោយមានអត្ថន័យសំដៅ បង្កើតក្របខ័ណ្ឌគតិយុត្តិដ៏រឹងមាំសំរាប់ទំនាក់ទំនង សហប្រតិបត្តិការ មិត្តភាព ចីរភាពរវាងស្ថាប័នផ្សព្វផ្សាយនៃប្រទេសទាំងពីរ។ ការចុះហត្ថលេខានេះក៏បានរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ វៀតណាម-ឥណ្ឌូនេស៊ី ក៏ដូចជាក្នុងការអភិវឌ្ឍន៍នៃ សម្ព័ន្ធសមាគមផ្សារយសម្លេងអាស៊ី-ប៉ាស៊ីហ្វីក ABU ផងដែរ។ ” ពិធីចុះហត្ថ លេខា(vov) រីឯ លោកស្រី Rosarita Niken Widiastuti នាយិកា RRI បានអះអាងថា៖ “ ការចុះហត្ថលេខាលើអនុស្សារណ៍យោគយល់គ្នា ថ្ងៃនេះ ជារបត់សំខាន់ ក្នុងកិច្ច សហប្រតិបត្តិការរវាង RRI និង VOV។ តាមរយៈកម្មវិធីសហប្រតិបត្តិការនេះ យើងអាចផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា លើកកំពស់ជំនាញ។ នេះជាប្រការសំ ខាន់ចំពោះ កិច្ចសហប្រតិបត្តិការរវាងប្រជាជាតិយើងទាំងពីរ ជួយប្រជាជាតិទាំងពីរខិតមកជិតគ្នាជាងនេះទៅទៀត៕”
Related





