VOV WorldVOV World
VOV៥ជាមួយកម្មវិធី “និទាយរដូវក្ដៅៗនៅតំបន់ព្រំដែន”
07/01/2015 11:07
(VOVworld) - ការរួមវិភាគទានសប្បុរសធម៌លើកនេះ មានតំលៃ ចំនួន១០០លានដុង ដែលបានប្ដូរទៅជា អំណោយដូចជា សៀវភៅ ខោអាវងោរ ភួយ កន្សែង បង់ក ស្ករ ទឹកដោះគោ អំបិល មី ជាដើម។
VOV៥ជាមួយកម្មវិធី “និទាយរដូវក្ដៅៗនៅតំបន់ព្រំដែន”
(VOVworld) - ចាប់ពីថ្ងៃទី៨ដល់ទី១១ មករា ឆ្នាំ២០១៥ កម្មាភិបាលនៃកម្មវិធីផ្សាយ ជាភាសាបរទេស VOV៥ របស់វិទ្យុសម្លេងវៀតណាម នឹងប្រគល់អំណោយសប្បុ រសធម៌សំរាប់ភូមិចំនួន៦ជាប់ព្រំដែននៃឃុំ Xin Cai ស្រុក Meo Vac ខេត្ត Ha Giang ភាគខាងជើងវៀតណាម។ការរួមវិភាគទានសប្បុរសធម៌លើកនេះមានតំលៃចំនួន ១០០លានដុង ដែលបានប្ដូរទៅជាអំណោយដូចជា សៀវភៅ ខោអាវងោរ ភួយ កន្សែងបង់ក ស្ករ ទឹកដោះគោ អំបិល មី ជាដើម។នេះគឺជាសន្តានចិត្តរបស់កម្មា ភិបាល សមាជិកសម្ព័ន្ធយុវជននៃ VOV៥ ក្នុងបំណងចែករំលែកភាពកក់ក្ដៅទៅ ដល់ជនរួមជាតិជនជាតិភាគតិចនិងកុមារនៅតំបន់ភ្នំនិងខ្ពង់រាប Xin Cai។ សមាជិកសម្ព័ន្ធយុវជននៃ VOV៥ ត្រៀមរៀបចំអំណោយ រួមដំណើរក្នុងកម្មវិធីនេះ ក៏មានអង្គភាពអាជីវកម្មជាច្រើនដូចជា ធនាគារ Vietcombank សាខាសេវាកម្មអតិថិជនពិសេស ក្រុមហ៊ុន Asialand Travel ក្រុមហ៊ុន Arirang Vietnam និងក្រុមហ៊ុនផ្សេងៗទៀតមួយចំនួន។ ក្នុងអំឡុង៣ឆ្នាំកន្លងទៅ ដោយមានស្មារតី ស្លឹកល្អជាជួយគាំពារស្លឹកដាច់ កម្មវិធីផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម បានរៀបចំកម្មវិធី សប្បុរសធម៌ច្រើនសំដៅជួយឧបត្ថម្ភជនរួមជាតិក្រីក្រនៅតំបន់ព្រំដែននៅ ទិសពាយព្យដូចជា Lai Chau និង Dien Bien៕