VOV WorldVOV World
WB វាយតំលៃខ្ពស់យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម
20/07/2015 10:37
Vovworld-នាថ្ងៃទី២០កក្កដានៅក្រុងហាណូយធនាគារ ពិភពលោក (WB) ប្រចាំនៅវៀតណាមបានប្រកាស របាយការណ៍
WB វាយតំលៃខ្ពស់យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម
WB វាយតំលៃខ្ពស់យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម (VOV)         Vovworld-នាថ្ងៃទី២០កក្កដានៅក្រុងហាណូយធនាគារពិភពលោក (WB) ប្រចាំ នៅវៀតណាមបានប្រកាសរបាយការណ៍បច្ចុប្បន្នកម្មស្ថានភាពអភិវឌ្ឍន៍​សេដ្ឋកិច្ច វៀតណាម។ រាយការណ៍អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀត​ណាម​នា​ពេល កន្លងមក លោក Sebartian Eckart អ្នកជំនាញការជាន់​ខ្ពស់នៃ​ធនាគារ​ពិភពលោក ប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចវៀតណាម​បន្ត​ស្ដារឡើងវិញដោយ មានកំរិតកំណើន GDP ទទួលបាន៦,២៨%ក្នុងឆមាស​ទី​មួយ​ឆ្នាំ២០១៥។ ប៉ុន្តែដំណើរ ការស្ដារសេដ្ឋកិច្ចឡើងវិញទៀងទាត់ឡើយ។ រីឯអ្នកជំនាញការសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅវៀតណាម លោក​ Gabriel Demombynes បានឲ្យដឹងថា មុននេះរចនាសម្ព័ន្ធការងារធ្វើ​នៅ​វៀត ណាម​ភាគច្រើនគឺកសិកម្មគ្រួសារ ការងារធ្វើក្នុងសហករណ៍និងអង្គភាព​អាជីវកម្មរដ្ឋ ប៉ុណ្ណោះទេ ប៉ុន្តែដល់ឥឡូវនេះបានមានការផ្ទេរប្តូរទៅវិស័យ​ផលិតកម្ម​ឧស្សាហកម្ម សេវាកម្មក្នុងបណ្ដាអង្គភាពអាជីវកម្មគ្រួសារក្រៅកសិកម្ម​អង្គភាពអាជីវកម្មឯកជនក្នុង ប្រទេសនិងបរទេស៕