WHO៖ ពិភពលោកនៅតែមានក្តីសង្ឃឹមនឹងរុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩ យ៉ាងឆាប់ៗ
11/08/2020 05:24
(VOVWORLD) - កាលពីថ្ងៃទី ១០ ខែសីហា អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថាពិភពលោកនៅតែមានសង្ឃឹមក្នុងការបញ្ឈប់ការរីករាលដាលនៃការឆ្លងមេរោគផ្លូវដង្ហើមកូវីដ-១៩ ទោះបីមានអ្នកឆ្លងជំងឺជាង ២០ លានករណី និងអ្នកស្លាប់ចំនួន ៧៥០.០០០ នាក់ នៅតាមប្រទេសនិងតំបន់ជាង ២១០ ក៏ដោយ។
អគ្គនាយកនៃអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus (រូបថតៈ TTXVN) ថ្លែងនៅក្នុងសន្និសីទកាសែត តាមប្រព័ន្ធវីដេអូមួយ អគ្គនាយកនៃអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា នេះគឺជាការឈឺចាប់និងការបាត់បង់ដ៏ធំធេងរបស់ពិភពលោក ប៉ុន្តែ “នៅតែមានកាំរស្មីពណ៌បៃតងនៃក្តីសង្ឃឹម ហើយវាមិនដែលយឺតពេលទេ សម្រាប់ការរុញថយក្រោយជំងឺរាតត្បាតសកលនេះ”។ លោក Tedros ក៏បានសង្កត់ធ្ងន់ថា លើពិភពលោក មានភាពខុសគ្នាខ្លាំងរវាងគោលដៅផ្តល់ថវិកាសម្រាប់យន្តការ ដើម្បីបង្កើនលទ្ធភាពទទួលបាននូវឧបករណ៍សុខាភិបាលឆ្លើយតបនឹងកូវីដ ១៩ (ACT) និងថវិកាហិរញ្ញវត្ថុដែលប្រទេសនានាបានសន្យាឧបត្ថម្ភ។ យ៉ាងណាមិញ រយៈពេល ៣ ខែខាងមុខ គឺជារយៈពេលដ៏សំខាន់មួយ សម្រាប់ការពង្រីក ACT លើទ្រង់ទ្រាយសកល។ ទោះយ៉ាងណាក៏ដោយ ដើម្បីទាញយកអត្ថប្រយោជន៍ពីឱកាសនេះ បណ្តាប្រទេសនានាចាំបាច់ត្រូវផ្តល់មូលនិធិយ៉ាងសកម្មដល់គំនិតផ្តួចផ្តើម ACT និងផ្តល់អាទិភាពដល់ការប្រើប្រាស់ឧបករណ៍ថ្មីៗ៕
Related





