WHO៖អាសន្នរោគគ្រុនលឿងត្រូវបានគ្រប់គ្រងនៅអង់ហ្គោឡានិងកុងហ្គោ
14/09/2016 07:24
(VOVworld) - នាថ្ងៃទី១៣ កញ្ញា អង្គការសុខាភិបាល ពិភពលោក (WHO) ឲ្យដឹងថា អាសន្នរោគគ្រុនលឿង ដែលកំពុងផ្ទុះឡើងនៅប្រទេសអង់ហ្គោរឡានិង ប្រទេសកុងហ្គោនោះ ត្រូវបានគ្រប់គ្រងជាជំហានដំបូង ហើយ ក្រោយពីអង្គការនេះបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងដើម្បីបម្រើការចាក់វ៉ាក់សាំងសំរាប់ប្រជាពលរដ្ឋរាប់លាននាក់នៃប្រទេសអាហ្វ្រិកទាំងពីរនេះ។

ករណីឆ្លងជំងឺគ្រុនលឿងមួយនាក់នៅទ្វីបអាហ្រ្វិក (រូបថត៖Reuters) (VOVworld) - នាថ្ងៃទី១៣ កញ្ញា អង្គការសុខាភិបាលពិភពលោក (WHO) ឲ្យ ដឹងថា អាសន្នរោគគ្រុនលឿងដែលកំពុងផ្ទុះឡើងនៅប្រទេសអង់ហ្គោរឡានិង ប្រទេសកុងហ្គោនោះ ត្រូវបានគ្រប់គ្រងជាជំហានដំបូងហើយ ក្រោយពីអង្គការនេះ បង្កើនការផ្គត់ផ្គង់វ៉ាក់សាំងដើម្បីបម្រើការចាក់វ៉ាក់សាំងសំរាប់ប្រជាពលរដ្ឋរាប់លាន នាក់នៃប្រទេសអាហ្វ្រិកទាំងពីរនេះ។នាយិការស្ថាប័នបង្ការប្រឆាំង អាសន្នរោគ របស់ WHO លោកស្រី Sylvie Briand បានឲ្យដឹងថា គិតតាំងពីដើម ឆ្នាំ២០១៦មក មានករណីឆ្លង់ជំងឺគ្រុនលឿងចំនួន៤ពាន់នាក់នៅអង់ហ្គោរឡា ហើយ២ពាន់៦រយ នាក់ទៀតនៅកុងហ្គោរ។គិតរហូតដល់ខែកញ្ញាឆ្នាំ២០១៦ មាន ករណីចំនួន១២១ នាក់នៅអង់ហ្គោរឡានិង១៦នាក់នៅកុងហ្គោបានស្លាប់ដោយសារ ជំងឺនេះ៕
Related





