WTO ព្យាករណ៍ថា៖កំណើនពាណិជ្ជកម្មពិភពលោកនឹងស្តារស្រាលឡើងវិញនាឆ្នាំ ២០១៧
13/04/2017 08:06
(VOVworld) – នាថ្ងៃទី ១២ មេសា អង្គការពាណិជ្ជកម្ម ពិភពលោក (WTO) បានព្យាករណ៍ថា៖ ពាណិជ្ជកម្ម ពិភពលោកនឹងស្តារស្រាលៗឡើងវិញក្នុងឆ្នាំ ២០១៧ ព្រមទាំង ព្រមានអំពីគ្រោះអស្ថិរភាពនយោបាយនិង សេដ្ឋកិច្ចដែលអាច ជះឥទ្ធិពលអាក្រក់ទៅលើការសា្តរ ឡើងវិញផងដែរ។
WTO ព្យាករណ៍ថា៖កំណើនពាណិជ្ជកម្មពិភពលោកនឹងស្តារស្រាលឡើងវិញនាឆ្នាំ ២០១៧ (VNA) (VOVworld) – នាថ្ងៃទី ១២ មេសា អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្យាករណ៍ថា៖ ពាណិជ្ជកម្មពិភពលោកនឹងស្តារស្រាលៗឡើងវិញក្នុងឆ្នាំ ២០១៧ ព្រមទាំង ព្រមានអំពីគ្រោះអស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចដែល អាច ជះឥទ្ធិពលអាក្រក់ទៅលើការសា្តរឡើងវិញផងដែរ។ ជាក់ស្តែងគឺកំណើន សេដ្ឋកិច្ចសកលនឹងកើនឡើង ២,៤% ក្នុងឆ្នាំ ២០១៧ ខ្ពស់ជាងកំរិត ១,៣% ក្នុងឆ្នាំ ២០១៦ ។ អង្គការនេះបានព្រមានថា៖ ពិបាកព្យាករណ៍និន្នាការរបស់ សេដ្ឋកិច្ចសកលនាអនាគតខ្លីខាងមុខរួមជាមួយភាពស្រពិចស្រពិលក្នុង បណ្ដាគោលនយោបាយហិរញ្ញវត្ថុរូបីយវត្ថុនិងពាណិជ្ជកម្មរបស់រដ្ឋាភិបាល នានាដែលនឹងរារាំងសកម្មភាពពាណិជ្ជកម្ម ទៀតៀង៕
Related





