VOV WorldVOV World
យន្តហោះ ATR-៧២ របស់ Lao Airlines ត្រូវបានស្រង់ចេញពីក្នុងទឹក
23/10/2013 08:17
នាថ្ងៃទី​ ២២ តុលា យន្តហោះ ATR-៧២ របស់ក្រុមហ៊ុន អាកាសចរណ៍ឡាវ (Lao Airlines) ដែលបានធ្លាក់ចូល ក្នុងទន្លេ នាថ្ងៃទី ១៦ តុលា នៅខេត្ត Champasak ត្រូវបាន ស្រង់ចេញពីក្នុងទឹក។
យន្តហោះ ATR-៧២ របស់ Lao Airlines ត្រូវបានស្រង់ចេញពីក្នុងទឹក
យន្តហោះ ATR-៧២ របស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ (Lao Airlines) ដែលបានធ្លាក់ចូលក្នុងទន្លេ នាថ្ងៃទី ១៦ តុលា នៅខេត្ត Champasak ត្រូវបាន ស្រង់ចេញពីក្នុងទឹក។ (Image: Vietnamplus) (VOVworld) – កាសែតវៀងច័ន្ទរបស់ឡាវបានឲ្យដឹងថា៖ នាថ្ងៃទី​ ២២ តុលា យន្តហោះ  ATR-៧២ របស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ  (Lao Airlines) ដែលបានធ្លាក់ចូលក្នុង ទន្លេ នាថ្ងៃទី ១៦ តុលា នៅខេត្ត Champasak ត្រូវបាន ស្រង់ចេញពីក្នុងទឹក។ នេះគឺជា គ្រោះថ្នាក់អាកាសចរណ៍សោកនាដកម្មបំផុតនៅ ឡាវ។ នាថ្ងៃទី ២១ តុលា ឧបនាយករដ្ឋមន្ត្រីឡាវនិងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Thougloun Sisulith តាងនាមឲ្យរដ្ឋាភិបាលឡាវបានផ្ញើសារទូរលេខ រំលែកទុកដល់រដ្ឋាភិបាលនៃ ប្រទេសចំនួន ៩ ដែលមានជនរងគ្រោះបានស្លាប់ក្នុង គ្រោះថ្នាក់ពោលខាងលើ ក្នុងនោះមាន វៀតណាមផង៕