យន្តហោះម៉ាឡេស៊ីត្រូវធ្លាក់នៅភាគខាងកើយអ៊ុយក្រែន
18/07/2014 10:34
(VOV)_នាថ្ងៃទី១៧ កក្កដា យន្តហោះ Boing 777 ស្លាក់លេខ MH17 ដឹកជញ្ជូនភ្ញៀវចំនួន២៩៥នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ត្រូវធ្លាក់នៅទីក្រុង Donetsk ភាគខាងកើតអ៊ុយក្រែន ជាំប់នឹងព្រំដែនរុស្ស៊ី ធ្វើអោយអ្នកលើយន្តហោះទាំងអស់ត្រូវស្លាប់។

យន្តហោះម៉ាឡេស៊ីត្រូវធ្លាក់នៅភាគខាងកើយអ៊ុយក្រែន (VOV)_នាថ្ងៃទី១៧ កក្កដា យន្តហោះ Boing 777 ស្លាក់លេខ MH17 ដឹកជញ្ជូនភ្ញៀវចំនួន២៩៥នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ត្រូវធ្លាក់នៅទីក្រុង Donetsk ភាគខាងកើតអ៊ុយក្រែន ជាំប់នឹងព្រំដែនរុស្ស៊ី ធ្វើអោយអ្នកលើយន្តហោះ ទាំងអស់ត្រូវស្លាប់។ តាមព័ត៍មានថ្មីៗបំផុតរបស់ខុទ្ធកាល័យដំណាងរបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ( malaysia Airlines ) ប្រចាំនៅទ្វីបអឺរ៉ុបថា៖ ក្នុងចំណោមជនរងគ្រោះនោះ មាន៖ជនហូឡង់ចំនួន១៥៤នាក់ ជនអូស្ត្រាលីចំនួន២៧នាក់ ជនម៉ាឡេស៊ីចំនួន ២៣នាក់ ជនឥណ្ឌូនេស៊ីចំនួន១១នាក់ ជនអាមេរិកចំនួន៦នាក់ …ជាដើម។ មជ្ឈដ្ឋានមន្ត្រីអ៊ុយក្រែនបានចាត់ទុកថា៖ យន្តហោះនេះត្រូវបាញ់ធ្លាក់។ ប៉ុន្តែ រហូតមកដល់ពេលនេះមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃគ្រោះថ្នាក់នេះ ទេ។ ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានស្នើបង្កើតគណៈកម្មការជាតិភ្លាមមួយរំពេចដើម្បីស៊ើបអង្កេតចំពោះដំណើរហោះហើររបស់ MH17 នៃក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នេះ។ ពីទីក្រុង Kuala Lumpur នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najip Razak បានរៀប ចំសន្និសីទកាសែតជាបន្ទាន់ដើម្បីជូនដំណឹងចំពោះបណ្ដាសមាជិកគ្រួសារនៃ ជនរងគ្រោះ និងអ្នកបើកបរយន្តហោះនេះ។ នាបច្ចុប្បន្ន រដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជូនយន្តហោះពិសេស១ទៅកាន់រដ្ឋធានី Kiev របស់អ៊ុយក្រែន ដោយ ដឹកជញ្ជូនក្រុមជួយសង្គ្រោះបន្ទាន់។ ក្នុងពេលនោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon ក៏បានអំពាវនាវអនវុត្តការស៊ើបអង្កេតអន្តរជាតិមួយលើគ្រប់ជ្រុង ជ្រោយនិងតម្លាភាពចំពោះមូលហេតុនៃការធ្លាក់យន្តហោះនេះ និងសម្ដែង នូវសេចក្ដីទុក្ខព្រួយដ៏ជ្រាលជ្រៅជាមួយសាច់ញាត្តិជនរងគ្រោះទាំងនោះដែរ៕
Related







