VOV WorldVOV World
យោធភូមិភាគទី៧និងកងយោធពលខេមរៈភូមិន្ទបង្កើនកិច្ចសហប្រតិបត្តិការ
20/07/2015 11:35
(VOVworld)-នាថ្ងៃទី២០កក្កដា នៅខេត្តកំពង់ស្ពឺរបស់ កម្ពុជា បញ្ជាការដ្ឋាន យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម
យោធភូមិភាគទី៧និងកងយោធពលខេមរៈភូមិន្ទបង្កើនកិច្ចសហប្រតិបត្តិការ
(VOVworld)-នាថ្ងៃទី២០កក្កដា នៅខេត្តកំពង់ស្ពឺរបស់កម្ពុជា បញ្ជាការដ្ឋាន យោធ ភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមរួមជាមួយកងពលតូចលេខ៧០ នៃកងយោធពលខេមរៈភូមិន្ទរៀបចំពីធីបើកសម្ពោធដាក់ឲ្យដំណើរការសំណង់ យោធាចំនួន២​ដែលបានសាងសង់ឡើងដោយប្រភពជំនួយរបស់កងយោធភូមិ ភាគទី៧ ។ កងពលតូចលេខ៧០ ជាអង្គភាពប្រតិកម្មរហ័ស មានភារកិច្ចការពារ រាជធានីភ្នំពេញ។         ថ្លែងមតិក្នុងពិធី នាយឧត្តមសេនីយ ប៉ុល សារឿន មេបញ្ជាការកងយោធ ពលខេមរៈភូមិន្ទបានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់កងយោធភូមិភាគ ទី៧ និយាយដោយឡែក ក៏ដូចជាក្រសួងការពារប្រទេសវៀតណាមនិយាយរួម សម្រាប់កងពលតូចលេខ៧០និងកងយោធពលខេមរៈភូមិន្ទ។ ការជួយឧបត្ថម្ភ នេះ រួមចំណែកសំខាន់ចូលក្នុងកិច្ចការពារសន្តិសុខ ការពារជាតិរបស់កម្ពុជាផង ដែរ៕