យុទ្ធនាការចលនាសម្លេងគាំទ្របានចាប់ផ្តើមនៅអ៊ីស្រាអែល
06/01/2015 08:41
(VOVworld) – នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចាប់ផ្តើមយុទ្ធនាការចលនាសម្លេងគាំទ្រក្នុងការជួបជុំ ជាមួយបណ្ដាអ្នកធ្វើសកម្មភាពរបស់គណៈ បក្ស Likud កាន់ អំណាចនៅទីក្រុង Tel Alviv នាយប់ថ្ងៃទី ៥ មករា។

យុទ្ធនាការចលនាសម្លេងគាំទ្របានចាប់ផ្តើមនៅអ៊ីស្រាអែល (VOVworld) – នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចាប់ផ្តើម យុទ្ធនាការចលនាសម្លេងគាំទ្រក្នុងការជួបជុំជាមួយបណ្ដាអ្នកធ្វើសកម្មភាពរបស់ គណៈបក្ស Likud កាន់អំណាចនៅទីក្រុង Tel Alviv នាយប់ថ្ងៃទី ៥ មករា។ ក្នុងព្រឹត្តិ ការណ៍នេះ លោក Netanyahu បានសម្តែងបណ្ដាផែនការធ្វើសកម្មភាពនាពេលខាង មុខក្នុង ករណីលោកជាប់ឆ្នោតក្នុងការបោះឆ្នោតសកលដែលគ្រោងនឹងត្រូវបាន រៀបចំឡើង នាថ្ងៃទី ១៧ មិនា ខាងមុខ។ លោក Netanyahu គ្រោងប្រកាសបញ្ជី រាយនាមរបស់ សមាជិកសភាគណៈបក្ស Likud នៅរដ្ឋសភាតាមលទ្ធផលនៃការ ជ្រើសរើសបេក្ខជន នៃគណៈបក្សនេះនាសប្តាហ៍កមុន។ នាបច្ចុប្បន្ន សមាជិកសភាជាច្រើននាក់នៃគណៈ បក្ស Likud បានចាត់ទុកថា៖ គេនឹងបង្កើនអាសនៈនិងក្លាយទៅជាគណៈបក្សនយោបាយធំបំផុតនៅរដ្ឋសភា អណត្តិខាងមុខ ដើម្បីធានាលោក Netanyahu រក្សាឋានៈជា នាយករដ្ឋមន្ត្រី អណត្តិទី ៤៕
Related





