“យុទ្ធនាការក្វាងទ្រុង” ជួយប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិនៅខេត្តក្វាងង៉ាយ ស្ថិរភាពលំនៅដ្ឋានយ៉ាងឆាប់រហ័ស
31/12/2025 10:41
(VOVWORLD) - ដោយអនុវត្ត “យុទ្ធនាការក្វាងទ្រុង” ដែលបំផុសឡើងដោយរដ្ឋាភិបាល ខេត្តក្វាងង៉ាយ បច្ចុប្បន្នកំពុងកៀងគរកម្មាភិបាល នគរបាល កងជីវពល និងសមាជិកសម្ព័ន្ធយុវជនប្រមាណ ១៥០នាក់ជារៀងរាល់ថ្ងៃ ដើម្បីសាងសង់ និងជួសជុលផ្ទះសម្បែងសម្រាប់ប្រជាជនដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះធម្មជាតិ ដោយខិតខំសម្រេចរួចរាល់មុននឹងបុណ្យចូលឆ្នាំប្រពៃណី ឆ្នាំ២០២៦។

កងកម្លាំងប្រដាប់អាវុធនៅខេត្តក្វាងង៉ាយ កំពុងសាងសង់ផ្ទះសម្បែងដើម្បីជួយប្រជាជនក្នុងតំបន់។ រូបថត៖ Thanh Thang/VOV ភាគកណ្តាល លោក Pham Xuan Quang ប្រធានគណៈកម្មាធិការប្រជាជនឃុំ Mang Ri ខេត្ត Quang Ngai បានឲ្យដឹងថា៖ “ក្រៅពីការជួយឧបត្ថម្ភប្រជាជនបោសសម្អាតដីធ្លី យើងក៏កំពុងសាងសង់ផ្លូវថ្នល់ផងដែរ។ ដំបូងបង្អស់គឺជួយឲ្យប្រជាជនមានផ្លូវថ្នល់សម្រាប់ធ្វើដំណើរ។ ក្នុងរយៈពេលវែង យើងកំពុងស្នើឱ្យខេត្តផ្តល់មូលនិធិដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងៗ ដូចជា អគ្គិសនី ទឹកស្អាត និងសាងសង់ផ្ទះវប្បធម៌សហគមន៍។ ដើម្បីបំពេញតម្រូវការរស់នៅ យើងបានជួយអ្នកស្រុកក្នុងការដំឡើងបំពង់បង្ហូរទឹកទៅកាន់ផ្ទះសម្បែងរបស់ខ្លួន។ ទាក់ទងនឹងអគ្គិសនី ក្រុមហ៊ុនអគ្គិសនី បានដំឡើងស្ថានីយ៍អគ្គិសនីទង់ស្យុងទាបជាបណ្ដោះអាសន្ន ដើម្បីផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជនមុនឱកាសបុណ្យចូលឆ្នាំប្រពៃណី។ អាជ្ញាធរឃុំ Mang Ri ចុះទៅសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាជននៅក្នុងតំបន់តាំងទីលំនៅថ្មី។ រូបថត៖ Thanh Thang/VOV ភាគកណ្តាល ដើម្បីធានាវឌ្ឍនភាពនិងគុណភាព នាយកនគរបាលខេត្តក្វាងង៉ាយ បានបង្កើតក្រុមការងារដែលមានកម្មាភិបាល និងយុទ្ធជនចំនួន ២៦៦ នាក់ ដើម្បីជួយសាងសង់ផ្ទះសម្បេងសម្រាប់ប្រជាជន។ លោកវរសេនីយ៍ឯក ត្រាន់ ធី ធូ ភឿក អនុប្រធាននគរបាលខេត្តក្វាងង៉ាយ បានឲ្យដឹងថា នគរបាលខេត្តត្រូវបានប្រគល់ៅារកិច្ចឱ្យដឹកនាំការសាងសង់ផ្ទះចំនួន ៣២ ខ្នង។ រហូតមកដល់បច្ចុប្បន្ន វឌ្ឍនភាពរួមសម្រេចបានជាង ៥០% ដោយផ្ទះជាច្រើនបានបញ្ចប់ការងារប្រហែល ៨០%ហើយ៕
TAG
VOV/VOVworld/យុទ្ធនាការក្វាងទ្រុង/គ្រោះធម្មជាតិ/ខេត្តក្វាងង៉ាយ/លំនៅដ្ឋាន
Related





