យុវជនរដ្ឋធានីនាំយក“តេតកក់ក្ដៅពោរពេញទៅដោយមនោសញ្ចេតនា” ទៅដល់ជនរួមជាតិក្រីក្រ
02/02/2015 09:55
(VOVworld) - កម្មវិធី “តេតកក់ក្ដៅពោរពេញទៅដោយ មនោសញ្ចេតនា” គឺជាសកម្មភាព១ដែលបានរៀបចំ ឡើងជាប្រចាំដោយសម្ព័ន្ធយុវជនទីក្រុងហាណូយ សំដៅជួយឧបត្ថម្ភកុមារដែលជួបការលំបាកក្នុង ជីវភាពរស់នៅ ជនរួមជាតិជនជាតិភាគតិចដើម្បីពួកគេមានបុណ្យតេត១ដ៏កក់ក្ដៅនិង សប្បាយរីករាយ។

(VOVworld) - ផ្ដើមកម្មវិធី “និទាយរដូវស្ម័គ្រចិត្ត-តេតកក់ក្ដៅពោរពេញទៅដោយ មនោសញ្ចេតនា២០១៥” នាថ្ងៃទី១ កុម្ភៈ សម្ព័ន្ធយុវជនទីក្រុងកុម្មុយនិសហូជីមិញ សមាគមសម្ព័ន្ធយុវជនទីក្រុងហាណូយ បានសហការជាមួយសមាគមកាកបាទ ក្រហមនិងសសមាគមអាជីវករវ័យក្មេងហាណូយ រៀបចំដំណើរចុះសាកសួរសុខ ទុក្ខ និងជូនអំណោយសំរាប់ជនក្រីក្រជិត៣០០នាក់នៅស្រុកចំនួន៣ គឺ Ba Vi Me Linh និង My Duc។កម្មវិធី “តេតកក់ក្ដៅពោរពេញទៅដោយមនោសញ្ចេតនា” គឺជាសកម្មភាព១ដែលបានរៀបចំឡើងជាប្រចាំដោយសម្ព័ន្ធយុវជនទីក្រុង ហាណូយ សំដៅជួយឧបត្ថម្ភកុមារដែលជួបការលំបាកក្នុងជីវភាពរស់នៅ ជនរួម ជាតិជនជាតិភាគតិច ដើម្បីពួកគេមានបុណ្យតេត១ដ៏កក់ក្ដៅនិងសប្បាយ រីករាយ។នាពេលខាងមុខ សម្ព័ន្ធយុវជនទីក្រុងហាណូយនឹងបន្តសហការជា មួយបុគ្គលនិង ក្រសួង ស្ថាប័ន សមូហភាពនានា ដើម្បីរក្សាសកម្មភាពស្ម័គ្រចិត្ត ដែលមានចរិត លក្ខណៈមនុស្សធម៌និងអត្ថន័យជ្រាលជ្រៅ មិនត្រឹមតែក្នុងឱកាស តេតប៉ុណ្ណោះ ទេ ថែមទាំងក្នុងទិវារំលឹកខួបអនុស្សាវរីយ៍ធំផ្សេងៗរបស់ប្រទេស ជាតិទៀតផង៕
Related





