យុវជនវៀតណាមនិងចិនជម្រុញសកម្មភាពជួបប្រាស្រ័យមិត្តភាព
08/11/2016 08:50
(VOVworld)-ក្នុងក្របខ័ណ្ឌនៃមហោស្រពយុវជនវៀតណាម-ចិនលើកទី៣ឆ្នាំ២០១៦ នោះ នារសៀលថ្ងៃទី៧វិច្ឆិកា នៅទីក្រុងហាណូយ

(VOVworld)-ក្នុងក្របខ័ណ្ឌនៃមហោស្រពយុវជនវៀតណាម-ចិនលើកទី៣ឆ្នាំ២០១៦ នោះ នារសៀលថ្ងៃទី៧វិច្ឆិកា នៅទីក្រុងហាណូយ លេខាទី១នៃមជ្ឈឹមសម្ព័ន្ធយុវជន កុម្មុយនិស្តហូជីមិញ លោក Le Quoc Phong បានទទួលជួបជាមួយលេខាទី១មជ្ឈឹម សម្ព័ន្ធយុវជនបក្សកុម្មុយនិស្តចិន លោក Qin Yizhi។ នៅទីនេះ លោក Le Quoc Phong បានអះអាងថា ភាគីទាំងពីរគប្បីអនុវត្តល្អរាល់កិច្ចព្រមព្រៀងនិងសេចក្តីថ្លែង ការណ៍ ទាំងអស់ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរទទួលបាននាពេល កន្លងទៅ។ ទន្ទឹមជាមួយគ្នានោះ នាពេលខាងមុខ ភាគីទាំងពីរគប្បីបន្តជម្រុញរាល់ សកម្មភាពជួបប្រាស្រ័យមិត្តភាព បណ្តុះបណ្តាលកម្មាភិបាល ពង្រឹងថែមទៀតនូវ តួនាទីរបស់អាជីវករវ័យក្មេងនៃប្រទេសទាំងពីរ ដើម្បីចែករំលែកបទពិសោធន៍និងស្វែង រកឱកាសសហប្រតិបត្តិការសម្រាប់ប្រទេសនីមួយៗ។ជាពិសេស ភាគីទាំងពីរបន្ត ផ្តោត ការយកចិត្តទុកដាក់ក្នុងការបង្កលក្ខណៈងាយស្រួលឲ្យក្រុមអ្នកយកព័ត៌មានវ័យ ក្មេង កម្មាភិបាលបំពេញល្អការងារសារព័ត៌មាននិងមានឱកាសជួបប្រាស្រ័យផ្លាស់ប្តូរ ជំនាញ៕
Related
More




