VOV WorldVOV World
វិហារអក្សរសាស្រ្ត Bac Ninh
19/03/2014 08:05
វិហារអក្សរសាស្រ្ត Bac Ninhជាកន្លែងធ្វើសក្ការះបូជាខុងជី និងបណ្តាបណ្ឌិតទេពកោសល្យក្រោមរបបសក្តិភូមិវៀត ណាម។សំណង់នេះត្រូវបានស្គាល់ប្រដល់ដូចជានិមិត្តរូប នៃប្រពៃណីព្យាយាមសិក្សារៀនសូត្ររបស់ប្រជាជន​ Bac Ninh(ឬ Kinh Bac ​ភាគខាងជើងវៀតណាម​)។
វិហារអក្សរសាស្រ្ត Bac Ninh
Vovworld-ស្ថិតនៅកណ្តាលទីក្រុងBac Ninh (មានចម្ងាយពីរដ្ឋធានីហាណូយ ប្រមាន៣០គីឡូ​មែត្រប៉ែកខាងកើត) វិហារអក្សរសាស្រ្ត Bac Ninhត្រូវបាន​ សាងសង់ឡើង ក្រោមជើងភ្នំ Chau Son នៅតំបន់ Thi Cau។តាមលោកNguyen  Duy Nhatនាយកគណះគ្រប់គ្រងកេរ្តិ៍ដំណែលខែត្រBac Ninh ថា៖ នាឆ្នាំ១៨៩៣ សំណង់នេះត្រូវបានផ្លាស់កន្លែងទៅសង្កាត់Dai Phucនៅ ទីក្រុងBac Ninh។ដើម្បី ត្រៀមរៀបចំឲ្យការងារ​នេះលោក Do Trong Vyមន្រ្តីទទួលបន្ទុក​សិក្កាធិការតំបន់  Kinh Bac​​ បានសំ​រេចអោយប​ង្កើតផ្ទាំងសិលាចារឹត ចំនួន១២ហើយឆ្លាក់ឈ្មោះ បណ្ឌិតចំនួន៦៧៧រូបដែលបានប្រសិទ្ឋិនាមក្នុងការប្រឡងស្តេចនៅតំបន់។លោក Nguyen Duy Nhatអោយដឹងថា៖“ នាឆ្នាំ១៩២៨ វិហារអក្សរសាស្រ្ត Bac Ninhត្រូវបាន ជួសជុលកែលំអឡើងវិញ។និងលើកនេះផ្ទាំងសិលាចារឹត១ទៀតត្រូវបានសាងសង់ ឡើង។សំណង់នេះបាន​ក្លាយទៅជាកន្លែងធ្វើសក្ការះបូជាខុងជីនិងបណ្តាបណ្ឌិត មានដើមកំណើត Kinh Bac​​ ដែលបានលើកដម្កើងក្រោមរបបសក្តិភូមិវៀតណាម។ “                                   ផ្ទាំងសិលាចារឹត បណ្ឌិត១ផ្ទាំង(រូបថត​VNA) សព្វច្ងៃនេះនៅវិហារអក្សរសាស្រ្ត Bac Ninhមានផ្ទាំង សិលាចារឹត ទាំង១៥និង ផ្ទាំង សិលាចារឹត ធំបំផុតមានផ្ទៃជិត១០ម៉ែត្រក្រឡា។លើ ផ្ទាំងសិលាចារឹតនេះគេអាច ស្វែងរកប្រវត្តិសាស្រ្តនៃ វិហារអក្សរសាស្រ្តក៍ដូចជាការរួមវិភាគទានរបស់បណ្តា បណ្ដិតដ៍ល្បីឈ្មោះ។លោកNguyen Duy Nhatអោយដឹងថែមទៀតថា៖“វិហារអក្សរ សាស្រ្ត Bac Ninhជានិមិត្តរូបនៃប្រពៃណីព្យាយាមសិក្សារៀនសូត្ររបស់ប្រជាជន​ Bac Ninh។Bac Ninhជាតំបន់១ក្នុងចំណោមតំបន់ដែល  មានបណ្ឌិតជាច្រើនកុះករ ត្រូវបាន​ប្រសិទ្ឋិនាមក្រោមរបបសក្តិភូមិ។“ ​​​​​​​​​​​​​​​​​​​                       វិហារអក្សរសាស្រ្ត Bac Ninh( រូបថត​VNA) វិហារអក្សរសាស្រ្ត Bac Ninhជា វិហារអក្សរសាស្រ្ត១ក្នុងចំណោម៣ វិហារអក្សរសាស្រ្ត ធំបំផុតនៅប្រទេសវៀតណាមបន្ទាប់ពី វិហារអក្សរសាស្រ្តនៅទីក្រុងហាណូយនិងទី ក្រុងHue។ជារៀងរាល់ឆ្នាំរមណីយដ្ឋាននេះទទួលសិស្សានុសិស្សពូកែមកអុធធូបរា យការណ៍ជោគជ័យជាមួយជីដូនជីតាបន្ទាប់ពីការប្រឡងនិមួយៗ។លោក Hoang Huy Hoi ប្រធានគណះគ្រប់គ្រងមណ្ឌលកេរ្តិ៍ដំណែលវិហារអក្សរសាស្រ្ត Bac Ninhចែករំ លែកថា៖“មុនឬក្រោយការប្រឡងចុងឆ្នាំសិក្សាសិស្សានុសិស្សជាច្រើនកុះករមកដល់ ទីនេះ ដើម្បីអុធធូបរំលឹកគុណបណ្តាបណ្ឌិត។ពីនោះធ្វើតាមគំរូទាំងនេះក្នុងបំណង មានការរួមវិភាគទានជាច្រើនសំរាប់ប្រទេសជាតិនិងសង្គម។“ វិហារអក្សរសាស្រ្ត Bac Ninh​នៅបានស្គាល់ដល់ដោយសំណង់ស្ថាបត្យកម្មវិសេស វិសាលនានា។វានឹងក្លាយទៅជាកន្លែងទេសចរណ៍វ​ប្បធម៌ប្រពៃណីរបស់ខែត្រក្នុង អនាគតជាពិតប្រាកដ៕

More