VOV WorldVOV World
Duong Van Thu -អ្នកដឹកនាំវ័យក្មេងរបស់យុវជន
10/04/2014 08:10
នៅឃុំ Tan Linhស្រុក Luc Yen ខែត្រ Yen Bai ភាគខាង ជើងវៀតណាមជនគ្រប់រូបសុទ្ឋតែស្គាល់ Duong Van Thu។ ជាលេខាសាខាសម្ព័ន្ឋយុវជនកម្មុយនិស្តហូជីមិញឃុំ TanLinhនិងជាប្រធានក្លិបយុវជនជួយគ្នាក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចបងThuបានធ្វើសកម្មភាពជាច្រើនដែលនាំមកនូវប្រសិទ្ឋភាពសេដ្ឋកិច្ច សំរាប់អ្នកភូមិ។
Duong Van Thu -អ្នកដឹកនាំវ័យក្មេងរបស់យុវជន
Vovworld-បងDuong Van Thuកើតនិងធំក្តីឡើងនៅក្នុងគ្រួសារក្រីក្រ១នៅភូមិ  Hin Lo ឃុំYen Thangស្រុក  Luc Yenខែត្រ Yen Baiភាគខាងជើងវៀតណាម។បងសង្កេតឃើញថានៅឃុំរបស់ខ្លួនមានទួលនិងជ្រោះទឹកជាច្រើនដែលជាប្រៀប ខ្លាំងសំរាប់ដាំដំណាំដើមឈើនិងចិញ្ចឹមត្រី។តាមរយះការស្រាវជ្រាវបងThuឃើញ ថា៖ដើមក្រូចពោធិសាត់ជាដើមឈើដែលសមស្របជាមួយអាកាសធាតុនៅទីនេះ។ម៉្លោះហើយបងបានដាំសាកប្រភេទដើមឈើនេះ។រដូវក្រូចពោធិសាត់ដំបូងបាន នាំមកនូវប្រាក់ចំណូលរាប់សិបលានដុង។ក្រោយនោះបងបានសម្រេចដាំបន្ថែម ដើមក្រូចពោធិសាត់ចំនួន៥០០ដើម។ដើមក្រូចពោធិសាត់របស់គ្រួសារបងចេញ ផ្លែជាច្រើនណាស់និងនាំមកនូវប្រាក់ចំណូលរាប់សិបលានដុងក្នុង១ឆ្នាំ។ បងThu នៅចិញ្ចឹមត្រីលើផ្ទៃទឹកប្រមាណ៦០០ម៉ែត្រក្រឡាព្រមទាំងចិញ្ចឹមមាន់ចំនួន៤០ ក្បាលទៀតផង។បងសំណេះសំណាលថា៖“ ក្រោយពីបញ្ចប់ការសិក្សាមធ្យម ទុតិយភូមិមកខ្ញុំបានទៅតំបន់ជាចច្រើនដើម្បីស៊ីឈ្នួលប៉ុន្តែ រកកំរៃបានយ៉ាងតិច ណាស់។ ដោយហេតុនេះខ្ញុំសម្រេចវិលត្រឡប់មកស្រុកកំណើតវិញដើម្បីអភិវឌ្ឍន៍ សេដ្ឋកិច្ចតាមគ្រួសារ។បន្ទាប់ពីការជោគជ័យដំបូងខ្ញុំបានលើកទឹកចិត្តមិត្តភក្តិ យុវ​ជនក្នុងឃុំធ្វើតាមជៀសវាងគ្រោះសង្គមដូចជាល្បែងស៊ីសងគ្រឿងញៀននិង ពេស្សចារ្សជាដើម។  “                                អាសស្រ័យដោយមានប្រភពចំណូលដ៍ស្ថិរភាពជីវភាពរស់នៅរបស់គ្រួសារធូធាគ្រាន់ បើបង  Duong  Van Thu បែជាវិនិយោគទិញម៉ាស៊ីនកសិកម្មមួយចំនួនដើម្បីបំរើ ប្រជាជនក្នុងឃុំពេលរដូវកាលមកម្តងៗបណ្តាយុវជនបានជ្រើសតាំងបងធ្វើជាលេខា សាខាសម្ព័ន្ឋយុវជននិងជាប្រធានក្លិបយុវជនជួយគ្នាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។បង បានផ្ទេរការយល់ដឹងនិងរបៀបអភិវឌ្ឍន៍សេដ្ឋកិច្ចតាមគ្រួសារររបស់ខ្លួនទៅបណ្តា សមាជិកសម្ព័ន្ឋយុវជន។ក្លិបរបស់បងដោយមានសមាជិកចំនួន១៥នាក់ទិញបាន ម៉ាស៊ីនកសិកម្មមួយចំនួនដែលក្នុងនោះមានម៉ាស៊ីនអារ​ឈើម៉ាស៊ីនបោកស្រូវនិង ម៉ាស៊ីនផលិតឥដ្ឋជាដើម។ Nguyen Quang Thuan  សមាជិកក្លិប១នាក់អោយដឹងថា៖ “  ពេលចូលរួមគ្លិប​ខ្ញុំរៀនបានបទពិសោធជាច្រើន។យើងខ្ញុំផ្លាស់ប្តូរគ្នាចំណេះដឹង ក្នុងការផ្ទេប្តូររចនាសម្ព័ន្ឋដំណាំដាំដុះ។យើងខ្ញុំបានមានសកម្មភាពជាច្រើនដើម្បី កែលំអសេដ្ឋកិច្ចគ្រួសារ។  “ បង  Duong  Van Thuយល់ច្បាស់នូវបច្ចេកទេសនិងការថែទាំដំណាំដំដុះសត្វ​ចិញ្ចឹម។បងក៍ជាជន១នាក់ដែលក្តាប់ជាប់បានទីផ្សារព្រមទាំងត្រៀមខ្លួនជាស្រេច​ចែករំលែ កការយល់ដឹងរបស់ខ្លួនជាមួយយុវជននិងអ្នកភូមិ។សកម្មភាពរបស់បងបានរួមចំ ណែកបង្កើតការងារធ្វើនិងលើកស្ទួយជីវភាពរស់នៅរបស់អ្នកឃុំ។បងHoang Trung Chinh​​លេខារងសម្ព័ន្ឋយុវជនស្រុក  Luc Yenខែត្រ Yen Baiអោយដឹងថា៖“ បង  Duong Van Thu ជាជនគំរូ១ក្នុងការជួយឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ច។ការយល់ដឹង របស់បងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចទាក់ទាញការយកចិត្តទុកដាក់ពីបណ្តាសមាជិក សម្ព័ន្ឋយុវជន។និងជនជាច្រើននាក់បានរៀនសូត្រនិងធ្វើតាម។  “ ក្នុងឆ្នាំ២០១៣  បង  Duong  Van Thuជាជនគំរូ១ក្នុងចំណោមជនគំរូចំនួន១០នៅ ខែត្រ Yen Baiត្រូវបានទទួលពានរង្វាន់Luong Dinh Cua ដោយសារមានស្នាដៃឆ្នើម ក្នុងសកម្មភាពសម្ព័ន្ឋយុវជននៅក្នុងតំបន់៕

More