កសិករ១រូបធ្វើមានលើស្រុកកំណើត Hai Trieu ស្រុកTien Lu ខេត្ត Hung Yen
29/11/2012 09:54
អ្នកឃុំ Hai Trieu ស្រុកTien Lu ខេត្តHung Yen(ភាគខាង ជើងវៀតណាម)លៃទុកពាក្សស្ងើចសរសើជាច្រើនសំរាប់ លោកDo Van Ducជាអ្នកឃុំ១រូប។គេសរសើលោកជា កសិករ១រូបដែលធ្វើសេដ្ខកិច្ចពូកែនិងជាគំរូអំពីការចិញ្ចឹម ទូន្មានកូនៗ។

ហ្វូងជ្រូករបស់គ្រួសារលោក Duc(រូបថត: Internet) Vovworld-ដូចជាយុវជនផ្សេងៗក្នុងឃុំ Hai Trieuនាឆ្នាំ១០៧៤លោកDo Van Ducបានចូលបំរើក្នុងជួរកងទ័ពពេលមានអាយុ១៩ឆ្នាំតែប៉ុណ្ណោះ។ ក្នុងសង្រ្គាមលោករងរបួសស្រាល។ប៉ុន្តែការលំបាករបស់យុវជនពេល ចាកចេញពីជួរកងទ័ពវិលត្រឡប់មកស្រុកកំណើតវិញគឺគ្មានរបរនិងភាព ក្រីក្រនៅច្បាមជាប់។ប្តីប្រពន្ឋលោកបានរិះរកគ្រប់វិធីដើម្បីធ្វើការរកស៊ី។ លោកអោដឹងថាៈ”និយាយរួមមុននេះគ្រួសារខ្ញុំជួបការលំបាកជាច្រើន ណាស់។ខ្ញុំប្តេជ្ញាជំនះពុះពារលើការលំបាកក្នុងជីវភាពរស់នៅនិងសេដ្ឋកិច្ច។ពីនោះគ្រួសារខ្ញុំចិញ្ចឹមសត្វ។ពីការចិញ្ចឹមជ្រូកនិងគោខ្ញុំទិញបានដីនៅ សំរាប់កូនៗ “។ តាំងពីពេលមានជ្រូក១ក្បាលធ្វើជាដើមទុនរហូតមកដល់ពេលនះគ្រួសារ លោកបានមានទាំងជ្រូកមេ១ហ្វូងនិងគោរាប់សិបក្បាលទៀតផង។លោកស្រី Nguyen Thi Mau ប្រពន្ឋលោក Duc ចែករំលែកថា៖" នាសព្វថ្ងៃគ្រួសារខ្ញុំចិញ្ចឹម ជ្រូកមេចំនួន៣០ក្បាលជ្រូកពូជចំនួន២០ក្បាលនិងគោចំនួន ៤ក្បាល។ប្រៀប នឹងមុននេះចំនួនសត្វចិញ្ចឹមបានកើនយ៉ាងខ្លាំង "។ ការចិញ្ចឹមសត្វពឹងផ្អែកទៅលើលក្ខណះបរានុម័តដូចជាអាកាសធាតុនិង ជំងឺអាសន្នរោគបានជាមិនចៀសវាងបានហានិភ័យ។ប្រៀនឹងជនផ្សេងៗលោក ជួបនឹងភ័ពសំណាងជាច្រើនដោយសារការខូចខាតជាប្រាក់មិនច្រើនទេ។លោក រៀបរាប់ថាមានភ័ពសំណាងនេះគឺដោយសារលោកធ្លាប់បំពេញការងារនៅកសិដ្ឋាន ចិញ្ចឹមសត្វ។លោកចែករំលែកថា៖”ពេលប្រទេសជាតិមានសន្តិភាពហើយខ្ញុំបាន ទៅបំពេញការងារនៅកសិដ្ឋានចិញ្ចឹមគោរបស់កងទ័ពនៅខេត្តLang Son និង Hoa Binh ។ពីនោះខ្ញុំមានគំនិតទិញគោមកចិញ្ចឹម “។ គ្រួសារលោកនៅចិញ្ចឹមគោទៀតផង(រូបថត: Internet) ក្រៅពីការចិញ្ចឹមសត្វលោកនៅរួមទុនទិញនាវាដើម្បីធ្វើអាជីវកម្មខ្សាច់។អាស្រ័យ ហេតុនេះចំណូលទទួលបានរបស់គ្រួសារលោកគឺពី៤០ដល់៤៥លានដុងក្នុង១ខែ។ចំនួនប្រាក់នេះគឺគ្រប់គ្រាន់សំរាប់លោកចិញ្ចឹមគ្រួសារនិងកូនចៅ។លោករៀបរាប់ថា៖” អ្វីៗទាំងអស់គឺដើម្បីជីវភាពរស់នៅនិងកូនចៅតែប៉ុណ្ណោះ។ខ្ញុំមិនគិតដល់ការធ្វើមាន ទេ។ឥឡូវនេះកូនប្រុសតាំង៣នាកើរបស់ខ្ញុំបានមានប្រពន្ឋហើយពួកវាសុទ្ឋតែសកម្ម ធ្វើសេដ្ឋកិច្ច “។ ការដែលកូនទាំងអស់សុទ្ឋតែរស់ដ៍សាមញ្ញនិងព្យាយាមធ្វើការរកស៊ីជាសុភមង្គលធំ បំផុតចំពោះលោក។ឥឡូវទោះបីជាមានអាយុច្រើនក៍ដោយក៍លោកនៅសកម្មធ្វើ សេដ្ឋកិច្ច។លោករៀបរាប់ថា៖ធ្វើរបរអីក៍ត្រូវការទឹកចិត្តក្លៀវក្លាដែរ។ដោយហេតុនេះ លោកមានមោទនភាពជាមួយអ្នកឃុំអំពីរបៀបធ្វើមានរបស់ខ្លួនតាមរយះការចចិញ្ចឹម សត្វ៕
Related








