VOV WorldVOV World
លោកTran Duyen Haiធ្វើតាមគំរូសីលធម៌លោកប្រធាន ហូជីមិញ។
22/05/2014 07:50
លោកTran Duyen Haiជាលោកគ្រូចូលនិវត្តន៍១នាក់។ លោករស់នៅក្នុងសង្កាត់ Van Chuongខ័ណ្ឌ DongDaទីក្រុង ហាណូយ(ប្រទេសវៀតណាម)។ក្នុងរយះកាល៣០ឆ្នាំ កន្លងមកលោកបានលៃទុកពេលវេលាកំលាំងនិងប្រាក់ សំរាប់កុមារអភ័ព្វពិការដើម្បីពួកគេមានអនាគត១ដ៍ល្អប្រសើរ។
លោកTran Duyen Haiធ្វើតាមគំរូសីលធម៌លោកប្រធាន ហូជីមិញ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                    លោកTran Duyen Haiធ្វើតាមគំរូសីលធម៌លោកប្រធាន ហូជីមិញ( រូបថតVOVWORLD)។ Vovworld-លោកTran Duyen Haiជាលោកគ្រូ១រូបក្នុងសាលាពាណិជ្ជកម្ម១។លោក តែងតែសង្កេតឃើញបណ្តាកុមារអនាថាដែលចិញ្ចឹមជីវិតដោយការសុំទាននៅក្បែរ មាត់បឹង Hoan Kiemទីក្រុងហាណូយ។នាឆ្នាំ១៩៨២លោកសម្រេចសូមចូលនិវ​ត្តន៍ ដើ​ម្បីចូលរួមសកម្មភាពសម្បុរសធម៌ជួយឧបត្ថម្ភបណ្តាកុមារអនាថា។នាគ្រាដំបូង លោក Hai និងបណ្តាមិត្តរបស់លោកបង្រៀនរបរកាត់ដេរសំរាប់ពួកវានៅនឹងផ្ទះ។នាឆ្នាំ២០០១ផ្ទះរបស់លោកត្រូវបានទទួលស្គាល់ជាមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជី វះនិងបង្កើតការងារធ្វើសំរាប់​កុមារពិការ។លើជញ្ជាំងនៃមជ្ឈមណ្ឌលលោក បានសម្រេចបិតប៉ាណូជាមួយពាក្យទូន្មានរបស់លោកប្រធានហូជីមិញ ពីព្រោះថា លោកបានជ្រួតជ្រាបសតិអារម្មណ៍សីលធម៌និងធ្វើតាមគំរូសីលធម៌របស់លោក​ ប្រធានហូជីមិញ។លោកTran Duyen Haiចែករំលែកថា៖“   ដើម្បីឆ្លងកាត់លើការ លំបាកក្នុងជីវភាពរស់នៅ​ខ្ញុំជានិច្ចកាលជ្រួតជ្រាបពាក្យទូន្មានរបស់លោកប្រធាន ហូជីមិញ។ដោយហេតុនេះខ្ញុំបាន​សម្រេចព្យួរឆ័យាលក្ខរបស់អ៊ុំក្នុងផ្ទះខ្ញុំ។ខ្ញុំជានិច្ច កាលធ្វើតាមបណ្តាំរបស់លោកប្រធានហូជីមិញនិងទោះបីជាការលំបាកដែលបាន ជួបប្រទះក្នុងជីវិតខ្ញុំមានជីវភាពរស់នៅ១គួររីករាយ។  “ ​​​​​​​​​​​​​                       រូបថតVOVWORLD) លោក Haiនៅអញ្ជើញលោកគ្រូអ្នកគ្រូមកបង្រៀនសំរាប់កុមារទៀតផង។ដើម្បីបង្កើត ការងារធ្វើនិងលើកកំពស់ប្រាក់ចំ ណូលលោកបានចុះហត្ថលេខាលើកិច្ចសន្យាជា មួយអង្គភាពអាជីវកម្មកាត់ដេរនានា។លោករៀបរាប់ថា៖”ជារៀងរាល់ឆ្នាំមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវះសំរាប់កុមារពិការអនាថារាប់រយនាក់។ប្រការនេះជួយកាត់ បន្ថយថវិការរដ្ឋបាន១ចំណែក។កុមារទាំងនេះរកបានការងារធ្វើជានិច្ចហើយប្រការនេះ​អនុញ្ញាតឲ្យពូកវាមានលក្ខ័ណ្ឌជួយឧបត្ថម្ភគ្រួសារនិងកែលំអរស្ថានភាពសេដ្ឋកិច្ច។”         ​​​​​​​​​​​​​​​​​​                  លោកTran Duyen Haiណែនាំជនពិការ(រូបថតVOVWORLD)។ Dinh Giao Linh​អាយុ២០ឆ្នាំជាជនពិការ១នាក់ដែលមានស្រុកកំណើតនៅខែត្រHoa Binh ភាគខាងជើងវៀតណាម។គាត់ បានធ្វើការនិងរស់នៅមជ្ឈមណ្ឌលនេះបាន២ ឆ្នាំហើយ។ Linh​អោយដឹងថា៖“   ​ទោះបីជា​ជនពិការ១នាក់ក្តីប៉ុន្តែខ្ញុំនៅអាចធ្វើការដូច ជាបណ្តាជនធម្មតា។បរិយាកាសដ៍ល្អនៅទីនេះបានឧបត្ថម្ភខ្ញុំពង្រីកឲ្យអស់លទ្ឋភាព របស់ខ្លួន​។លោកHai ដូ​ចជាឪពុកទី២របស់ខ្ញុំ។លោកថែទាំខ្ញុំដូចជាម្តាយ។   “ ក្នុងវ័យអាយុ៨០លោក Tran Duyen Hai ជានិច្ចកាលជួយឧប​ត្ថម្ភបណ្តាកុមារពិការ អ​នាថាតទៅទៀត។លោកសប្បាយរីករាយពេលដែលនាំសុភមង្គលមកដល់ជាមួយ ពួកវា។លោកអធិប្បាយថា៖ផ្ទះខ្ញុំអាចជារថភ្លើងចុងក្រោយសំរាប់ដឹកបណ្តាអ្នកដំណើរ ពិសេសនេះ៕

More