VOV WorldVOV World
Nguyen Thi Bich Thuyអ្នកវិទ្យាសាស្រ្តនារីអស់ពិចិត្ត ជាមួយការស្រាវជ្រាវវិទ្យាសាស្រ្ត
13/03/2014 07:53
សាស្រ្តាចារ្យរងបណ្ឌិតNguyen Thi Bich Thuy បានឆ្លង កាត់រយះពេលជាង៣០ឆ្នាំ ធ្វើការងារនៅវិទ្យាស្ថានវិទ្យា សាស្រ្តបច្ចេកវិទ្យាគមនាគមន៍ដឹកជញ្ជូននៃក្រសួងគម នាគមន៍ដឹកជញ្ជូនវៀតណាម ។ជាអ្នកនិពន្ឋនៃសំណង់ វិទ្យាសាស្រ្តជាច្រើនដែលបានបំរើក្នុងជីវភាពរស់នៅលោកស្រីទទួលបានប្រសិទ្ឋនាម កិត្តិយសជាច្រើន។ សាស្រ្តាចារ្យរងបណ្ឌិតNguyen Thi Bich Thuy ក៍ជា សាមីជន១នាក់ ក្នុងចំណោមសាមីជន២នាក់នៃពានរង្វាន់Kovalevskaiaឆ្នាំ២០១៣ ប្រគល់ដោយសម្ព័ន្ឋ សមាគមនារីវៀតណាមផងដែរ។
Nguyen Thi Bich Thuyអ្នកវិទ្យាសាស្រ្តនារីអស់ពិចិត្ត ជាមួយការស្រាវជ្រាវវិទ្យាសាស្រ្ត
Vovworld-កាលជាសិស្សនារីអនុវិទ្យាល័យ១នាក់ Nguyen Thi Bich Thuy បានមានបំណងស្រាវជ្រាវវិទ្យាសាស្រ្តក្រោយពីបញ្ចប់ការសិក្សាផ្នែកគីមី ប្រេងនៅមហាវិទ្យាល័យពហុបច្ចេកទេសហាណូយរួចមកលោកស្រីបាន មកធ្វើការនៅនៅការិយាល័យម៉ាស៊ិនឥន្ឋនះនៃវិទ្យាស្ថានគមនាគមន៍សព្វ​ថ្ងៃជាវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាគមនាគមន៍ដឹកជញ្ជូន។លោកស្រី  Nguyen Thi Bich Thuyសំណេះសំណាលថា៖“ ការស្រាវជ្រាវវិទ្យាសាស្រ្តគឺ ពិបាកពេកសំរាប់នារី។ការងារនេះកាន់តែពិបាកក្នុងផ្នែកគមនាគមន៍។ខ្ញុំត្រូវ ធ្វើការងារក្នុងបន្ទប់ពិសោធផងនិងលើការដ្ឋានផង។ប៉ុន្តែខ្ញុំបំពេញភារកិច្ច ជានិច្ច​។    “ Nguyen Thi Bich Thuyដឹកនាំគំរោងការណ៍ចំនួន២៩គំរោងនិងចូលរួមគំរោង ការណ៍ចំនួន៤០គំរោងទៀតផងលោកស្រីទទួឡជោគជ័យក្នុងការផលិតថ្នាំ លាបការពារស្ពានដែកថែបឬការផលិតគ្រឿងសម្ភារះថ្មីសំរាប់ប៉ាណូគមនាគមន៍ និងផលិតផលស្និទស្នាលជាមួយបរិស្ថានបំរើការអភិវឌ្ឍន៍ដ៍ចីរភាពក្នុងផ្នែកគមា នាគមន៍ដឹកជញ្ជូន។ សាស្រ្តាចារ្យរងបណ្ឌិតNguyen Thi Bich Thuyនៅចូលរួម ការងារបង្រៀននិងបណ្តុះបណ្តាលសំរាប់និស្សិតនៅមហាវិទ្យាល័យពហុ បច្ចេកទេសហាណូយទៀតផង។​ក្រោមការណែនាំរបស់​សាស្រ្តាចារ្យរងបណ្ឌិត Nguyen Thi Bich Thuy និស្សិតនារី Ha Thi Haចែករំលែកថា៖“ ខ្ញុំឃើញថា៖ លោកស្រី​ Thuyជានារីសកម្មនិងព្យាយាម។លោកស្រីត្រៀមខ្លួនជាស្រេចជួយ ឧបត្ថម្ភជនគ្រប់រូបជានិច្ច។លោកស្រីបាន​ណែនាំខ្ញុំយ៉ាងរាក់ទាក់ក្នុងការអនុវត្ត គំរោងការណ៍ស្រាវជ្រាវវិទ្យាសាស្រ្តនានា។    “                           សាស្រ្តាចារ្យរងបណ្ឌិតNguyen Thi Bich Thuy (រូបថត VOV)     សាស្រ្តាចារ្យរងបណ្ឌិតNguyen ThiBichThuyនៅឃើញក្នុងអ្នកសហវិជ្ជាជីវះនូវ ការរស់រវើកនិងការជក់ចិត្តទៀតផង។ប្រការនោះបានលើកទឹកចិត្តគាត់បូជា អស់ពីកំលាំងកាយចិត្តសំរាប់ការស្រាវជ្រាវវិទ្យាសាស្រ្ត។បងស្រី DaoBich Tue ដែលធ្វើការងារនៅវិទ្យាស្ថានគ្រឿងសម្ភារះសំណង់និងការពារបណ្តាសំណង់ អោយដឹងថា៖“ ខ្ញុំមាន​ភ័ពសំណាងធ្វើការជាមួយ លោកស្រី​ Thuyកាលពីឆ្នាំ ១៩៩៦មក។គាត់​ បានជួយឧបត្ថម្ភយ៉ាងច្រើនតាំងពីពេលខ្ញុំទើបនឹងចេញពី មហាវិទ្យាល័យតាមរយះការចែករំលែកចំណេះដឹងសង្គមនិងមុខជំនាញ។ខ្ញុំចាត់ ទុកគាត់ដូចជាបងស្រីនិងអ្នកគ្រូរបស់ខ្ញុំ។ខ្ញុំរៀន​បាបនប្រការជាច្រើនពី លោកស្រី​ Thuy។ “ ​​​​​​​​​​​​​​​​​​​​​                    ​​​                      ការស្រាវជ្រាវនិងការផលិតនូវផលិតផលមានផលប្រយោជន៍សំរាប់ផ្នែកគម នាគមន៍ដឹកជញ្ជូន​បានក្លាយទៅជាសមកម្មភាពមិន​អាចខ្វះបានក្នុងជីវិត របស់លោកស្រី​ Thuy។សព្វថ្ងៃនេះទោះបីជាបានចូលនិវត្តន៍ក្តីប៉ុន្តែគាត់នៅ​ជាការឧត្តមមន្រ្តីស្រាវជ្រាវនៅវិទ្យាស្ថានវិទ្យាសាស្រ្តបច្ចេកវិទ្យាគមនាគមន៍ ដឹកជញ្ជូននិងដឹកនាំសំណង់​វិទ្យាសាស្រ្តជាច្រើនទៀតផង។ស្តីពីបំណងនា ពេលអនាគតលោកស្រីចែករំលែកថា៖“  យើងខ្ញុំនៅមាន​កិច្ចការជាច្រើនត្រូវ ធ្វើសំរាប់ផ្នែកគមនាគមន៍ដឹកជញ្ជូន។  ខ្ញុំនឹងប្រើប្រាស់បច្ចេកវិទ្យាNano ក្នុង ការផលិតគ្រឿសម្ភារះ។ខ្ញុំ រំពឹងគិតថា៖នឹងពង្រីកសមត្ថភាពរបស់ខ្លួនជា ពិសេសគឺការបណ្តុះបណ្តាលបណ្តាអ្នកស្រាវជ្រាវវ័យក្មេង។​នេះជាបំណង ប្រាថ្នារបស់ខ្ញុំ។ “ ការស្រាវជ្រាវវិទ្យាសាស្រ្តជាកិច្ចការពិបាក១សំរាប់នារី។ប៉ុន្តែនេះជាសេចក្តី ស្នេហាររបស់ សាស្រ្តាចារ្យរងបណ្ឌិតThuyហើយគាត់បានទទួលជោគជ័យ៕