Nguyen Viet-ជនដែលបានធ្វើឲ្យកាបាCeladonភាជន៍រស់ រានឡើងវិញ
07/11/2013 08:23
កាបាCeladonប្រណិតនៅរាជកាល Lyដែលនឹកស្មានថា បាត់បង់តាំងពីច្រើនឆ្នាំមកហើយតែឥឡូវនេះបានមាន ការ រស់រានឡើងវិញដោយសិល្បករNguyen Viet។គាត់ ជាអ្នកភូមិ An DaឃុំDang Xa ស្រុកGia Lamជាយក្រុង ហាណូយ។ក្រោយច្រើនឆ្នាំស្រាវជ្រាវ លោកផលិតប្រកបដោយជោគជ័យនូវកាបា Celadonភាជន៍ច្នៃប្រឌិតដោយលោកស្រី Bui Thi Hi(សតវត្សន៍ទី១៥)ជាអាជីការីនី ដំបូងនៅវៀតណាមដែលបានឧទ្ទេសនាមគ្រឿងភាជន៍របស់រាជកាល Ly និង រាជកាល Tran ទៅបរទេស។

Vovworld-ឆ្នាំនេះNguyen Vietមានអាយុ៧៥ឆ្នាំ។គាត់បានបង្ហាត់ការងារធ្វើ ដូចជារបាំ បុរាណវត្ថុវិទ្យានិងភាជន៍។លោកជាអតីតប្រធានក្រុមរបាំដំបូង នៃរោងល្ខោនរបាំអូប៉េរ៉ាវៀតណាម។មុននេះ៤០ឆ្នាំក្នុងថានះជាអ្នកបញ្ជា១ រូប លោកបានរៀបចំរបាំល្បីឈ្មោះនិងទទួលបានពានរង្វាន់ហូជីមិញនាឆ្នាំ ២០០២។។ប៉ុន្តែទោះបីជានៅកំពូលនៃវិជ្ជាជីវះនាដសាស្រ្ត លោកបានសំរេច ទុកការងាររបស់ខ្លួនមួយអន្លើសិនសំរាប់របរភាជន៍ក្នុងបំណងថាធ្វើឲ្យរស់ រានឡើងវិញនូវកាបាCeladonភាជន៍ដែលលើផ្លូវរសាត់បាត់បង់។ លោក រៀបរាប់ថា៖“កាលមានអាយុ៧ឆ្នាំខ្ញុំបានធ្វើការងារនៅឡភាជន៍ទៅហើយ។ ពេលមានអាយុ១១ឆ្នាំខ្ញុំបានចូលរួមសកម្មភាពបដិវត្តន៍និងត្រូវបោះបង់ចោល មុខរបរ។ក្រោយពីធ្វើបដិវត្តន៍វិលត្រឡប់មកស្រុកកំណើតវិញ ខ្ញុំធ្វើជាអ្នកបញ្ជា របស់ក្រុមចម្រៀងតូរ្យតន្ត្រីនៃស្ថាប័នមជ្ឈឹម១។ក្នុងគ្រួសារខ្ញុំមាន៥តំណរធ្វើ របរភាជន៍បានជាខ្ញុំសម្រេចវិលត្រឡប់មកជាមួយរបរប្រពៃណីរបស់ជីដូនជីតា។“ ផលិតផលភាជន៍(រូបថតVOV) Celadonគឺជាកាបាធ្វើលំបាកបំផុតក្នុងរបរភាជន៍។វាទាមទារឲ្យមានបច្ចេកទេស ខ្ពស់ដើម្បីទទួលបានកាបាភ្លឺ១។Nguyen Vietអោយដឹងថា៖“Celadonជាកាបា ពិសេស១បង្កើតដោយកត្តាអស្ចារ្យដែលបានស្វែងរក់នៅវៀតណាមតែប៉ុណ្ណោះ។ខ្ញុំបានស្វិតស្វាញរកអោយបាននូវវត្ថុធាតិដើមនេះ។ខ្ញុំបានទៅកាន់ Sa Pa និងភាគ ខាងត្បូងវៀតណាមនិងមិនថាជាទីកន្លែងណាសំដៅរកបាន វត្ថុធាតុដើមនេះ។ “ Nguyen Vietចាប់ផ្តើមស្រាវជ្រាវវត្ថុធាតុដើមភាជន៍កាលពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩១។និងនាឆ្នាំ១៩៩១លោកសម្រេចសំណង់ស្រាវជ្រាវកាបាដែលបានប្រើប្រាស់នៅ រាជកាល LyនិងTran ។ ក្នុងផលិតផលរបស់ខ្លួន គេឃើញសេចក្តីស្រឡាញ់និងមោទនភាពរបស់Nguyen Vietសំរាប់គ្រឿងភាជន៍បុរាណទៀតផង។លោកសំណេះសំណាលថាៈ“ ខ្ញុំមាន បំណងមានការរួមវិភាគទានចូលក្នុងការអភិវឌ្ឍន៍នៃចរន្តវប្បធម៌នេះពីព្រោះខ្ញុំភ័យ ថា៖ក្រោយពីការលាចាកលោករបស់ខ្ញុំ គ្មាននរណាថែរក្សាបាន “នាសព្វថ្ងៃការជក់ចិត្តនិងទឹកចិត្តក្លៀវក្លារបស់សិប្បករនេះត្រូវបានផ្សាយទៅជាង ភាជន៍វ័យក្មេង។ចំពោះNguyen Thu អាយុ២៤ឆ្នាំជាជន១នាក់ដែលធ្វើការងារនៅ រោងជាងភាជន៍របស់Nguyen Vietគឺការជួបប្រឹស្រ័យជាមួយNguyen Vietជារបត់១ ក្នុងជីវិត។ផលិតផលកាបាCeladonមានការទាក់ទាញជាពិសេសហើយគាត់បាន សម្រេចលៃទុកកំលាំងកាយចិត្តជាមួយមុខរបរនេះ។ Nguyen Thu ចាត់ទុកថា៖ “ Nguyen Vietជាអ្នកវប្បធម៌១នាក់។គាត់បានរស់ដើម្បី វប្បធម៌និងប្រតិបត្តិតាម គោលការណ៍វប្បធម៌។ខ្ញុំរៀនបានប្រការជាច្រើនពីអ៊ុំ។ “កាបាCeladon Dong Thanhដែលមុននេះរិះរកបាននៅសារមន្ទីរ Brusselsបែលហ្សីកនោះសព្វថ្ងៃបានរស់រានមាន ជីវិតឡើងវិញនៅវៀតណាម៕
Related








