អ្នកហាណូយនៅ Lam Dong នឹករលឹកបុណ្យតេតនៅភាគខាងជើង
13/02/2013 17:00
គ្មានផ្កាម៉ាល់ខៃក្រហមះនកហាណូយនៅស្រុក Lam Ha ខេត្ត Lam Dong នៅដំបន់Tay Nguyen(ដំបន់ខ្ពង់រាបភាគ កណ្តាលវៀតណាម)ទទួលបុណ្យតេតតាមរបៀបដោយ ឡែករបស់ខ្លួន។ទោះបីជារស់នៅនៅទីនេះបានជាង៣០ ឆ្នាំហើយក្តីប៉ុន្តែជីវភាពនិងទំនៀមទំលាប់ទទួលបុណ្យ តេតជាប្រពៃណី របស់អ្នកហាណូយនៅ Lam Dongមិនផ្លាស់ប្តូរនភឡើយ។ក្នុងប៉ុន្មានថ្ងៃនេះអ្នកហាណូយជានិច្ចកាលឆ្ពោះទៅរដ្ឋធានី។

ជនជាច្រើននាក់នៅវេចនំអន្សមដោយខ្លួនឯង(រូបថតInternet) Vovworld-ទោះបីជារស់នៅនៅដំបន់ដី Lam Ha បានជាង៣០ឆ្នាំហើយក្តីប៉ុន្តែ លោកស្រី Vu Thi Tu Quynh នៅនឹករលឹកបុណ្យតេតនៅភាគខាងជើង។លោកស្រី មានបំងអថា៖ត្រូវបានគយគន់វិថីហាណូយនារាត្រីឆ្លងចូលឆ្នាំថ្មីលោកសស្រី សំណេះសំណាលថា៖” នាគ្រាដំបូង ពេលរាត្រីឆ្លងចូលឆ្នាំថ្មីមកម្តងៗខ្ញុំសុ្ឋតែ សំឡឹងមើលមកស្រុកកំណើតនិងយំដោយសារនឹកឪពុកម្តយ។ឥឡូវនេះខ្ញុំនៅ នឹកដ៍ដែល។នារាត្រីឆ្លងចូលឆ្នាំថ្មីខ្ញុំប្រសិទ្ឋិពរសាច់ញាតិនៅទីក្រុងហាណូយតាម ទុរសព្ទ “។ ពេលបុណ្យតេតមកម្តងៗលោកស្រីជានិច្ចកាលអប់រំកូនចៅខ្លួនរក្សាឲ្យបាននូវ ទំនៀមទំលាប់របស់អ្នហាណូយ។លោស្រីចែករំលែកថា៖ “ ខ្ញុំរំពឹងគិត៖ជា ឪពុកម្តាយយើងគួរណែនាឲ្យកូនចៅធ្វើយ៉ាងម៉េចដើម្បី រក្សាឲ្យបាននូវទំនៀម ទំលាប់របស់ខ្លួន។នាថ្ងៃទី២៥តេតខ្ញុំរំលឹកកូនចៅលាងស្លឹកប្រទាលសំដៅវេច នំអន្សម។នាថ្ងៃទី៣០តេត យើងរៀបចំពិធីធ្វើសែនដូនតា“។ បរិយាកាសទទួលបុណ្យតេតេតនៅខេត្ត Lam Dong ដំបន់Tay Nguyen (រូបថតInternet) ជាកូនច្បងក្នុងគ្រួសារបង Nguyen Manh Hung យល់បានបំណងប្រាថ្នារបស់អ្នក ម្តាយខ្លួន។ទោះបីអាសធាតិក្តៅក្តីប៉ន្តែបងនៅទិញប្រហិតមាន់ស្លោរដាំសម្លទំពាំង ដើម្បីបូជាដូនតានិងកូនចៅយល់ដឹងអំពីប្រភពដើម។បងអោយដឹងថា៖” ដើមមាន ឬគល់ទឹកមានប្រភពដើមបានជារសៀលថ្ងៃ៣០តេតខ្ញុំរៀបចំពិធីសែនដូនតាក្នុង បំណងថា៖កូនចៅដឹងអំពី ប្រភពដើមរបស់ខ្លួននិងឆ្ពោះទោស្រុកកំណើត “។ បង Nguyen Van Haiមានស្រុកកំណើតនៅស្រុក Thanh Tri ជាយក្រុងហាណូយរៀប រាប់ថា៖ ទោះបីជាប់រវល់ជាមួយកិច្ចការវាលស្រែក្តីប៉ន្តែបងនៅវេចនំអន្សមដោយខ្លួន ឯង។បងអោដឹងថា៖“ តាំងពិពេលមករស់នៅនៅទីនេះមក ថ្ងៃទិ២៩តេតណាខ្ញុំក៍វេច នំអន្សមដែរ “។ លោកតាPham Van Trongអាយុ៨២ឆ្នាំជានិច្ចកាលចាត់ថា៖ទំនៀមទំលាប់របស់ដូនតា មិនគួរលុបចោលទេ។ប្រការសំខាន់គឺនៅបុណ្យតេតយើងរៀបចំពិធីសែនដូនតានិង ទៅជូនពរឆ្នាថ្មីលោកតាលោកយាយនិងះអ្នកជិតខាង។លោកតាPham Van Trong អោយដឹងថា៖ “ នាថ្ងៃតេតយើងខ្ញុំឃើញសប្បាយរីករាយយ៉ាងក្រៃលែងពីព្រោះនេះជា ថ្ងៃសំរាប់កូនចៅមកសាកសួរសុខទុក្ខលោកតាលោកយាយនិងមិត្តភក្តិជួបគ្នា “។ ទោះបីរស់ឆ្ងាយស្រុកកំណើតយូរហើយក្តីប៉ុន្តែអ្នកហាណូយនៅLam Dongនៅនឹកអំពីដំបន់ដីរាប់ពាន់ឆ្នាំប្រវត្តិសាស្រ្តពេលបុណ្យតេតមកម្តងៗ៕
Related
More








