អតីតវេជ្ជបណ្ឌិតកងទ័ពព្យាបាលជំងឺសង្រ្គោះមនុស្សក្នុងអំឡុង២០ឆ្នាំ
11/10/2012 10:41
ក្នុងចរន្តជីវភាពរស់នៅមមាញឹកធ្វើការងាររកស៊ីការខ្វល់ ខ្វាយចិត្តតែនៅមានជន១រូបដែលបានលៃទុកពេលជាច្រើន ដើម្បីព្យាបាលជំងឺសំរាប់ជនក្រីក្រដោយមិនគិតប្រាក់កំរៃ។ នោះគឺជាអតីតវេជ្ជបណ្ឌិតកងទ័ពDang Cat នៅខ័ណ្ឌ Tay Ho ទីក្រយងហាណូយ(វៀតណាម)។

អតីតវេជ្ជបណ្ឌិតកងទ័ពDang Cat (រូបថតInetrnet)។ Vovworld-ខ្ញុំជួបអតីតវេជ្ជបណ្ឌិតកងទ័ពDang Catនៅក្នុងផ្ទះតូច១នៅច្រកលេខ៤១៦ វិថី Lac Long Quanខ័ណ្ឌ Tay Ho ទីក្រយងហាណូយ។លោករៀបរាប់ថាក្នុងរយះពេល ជាង៣០ឆ្នាំបំរើក្នុងកងទ័ពលោកត្រុវបានចាត់ទៅរៀនផ្នែកវេជ្ជសាស្រ្តនិថបានផ្សារភ្ចាប់ ជាមួយវិជ្ជាជីវះនេះរហូតមកដល់ថ្ងៃនេះ។លោកធ្លាប់មានវត្តមាននៅសមរភូមិពីភាគខាង ជើងទៅភាគខាងត្បូងវៀតណាមដើម្បីព្យាបាលជំងឺសំរាប់យុទ្ឋជនជនរួនជាតិនៅភូមិនា នារាប់ទាំងប្រជាជននៃប្រទេសឡាវនិងកម្ពុជាទៀតផង។ដំណើរទៅពិនិត្យព្យាបាលជំងឺ នានាបានបន្សល់ទុមនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។លោកDangCatរៀបរាប់ថា ៖”គួរចងចាបំផុតគឺនាឆ្នាំ១៩៦៥នាកណ្តាលព្រៃសសៃកែងជើងរបស់សមមិត្ត Dinh Xuan Bi ត្រូចដាច់។ សមមិត្ត មិនអាចដើរបាន។ខ្ញុំបានតភ្ចាប់សសៃកែងជើងនេះប្រកបដោយ ជោគជ័យ។តាំងពីនោះមកខ្ញជក់ចិត្តជាមួយផ្នែកវិទ្យាសាស្រ្ត“។ ដើម្បីលើកកំពស់ប្រសិទ្ឋភាពក្នុងការព្យាបាលជំងឺលោកបានមានការគូបផ្សំរវាងវិធីព្យា បាលជំងឺតាមវេជសាស្រ្តបុរាណនិងវេជសាស្រ្តទំនើបហើយលោកទទួលបានជោគជ័យ មួយចំនួនគយរឲ្យកតសម្គាល់។លោកDo Van Long ជាអ្នកជិតខាងរបស់លោក Cat នៅ ក្រុមទី១៩ខ័ណ្ឌ Tay Ho និងជាអ្នកជំងឺ១រូបបានអោយដឹងថា៖”នាឆ្នាំ១៩៩៩ខ្ញុំបានវេជ្ជ- បណ្ឌិត Cat ព្យាបាលជំងឺដុំពកក្នុងរយះពេលយ៉ាងយួរជាបង្គួររហូតដល់ដុំពករបស់ ខ្ញុំ រាបបាត់។ខ្ញុំកោតសសើរណាស់និងចាត់ទុកវេជ្ជបណ្ដិតដូចជាសាច់ញាតិក្នុងគ្រួសារ “។ ក្នុងរយះពេលជាង២០ឆ្នាំកន្លងមកតាំងពីពេលចូលនិវត្តន៍នាឆ្នាំ១៩៨៩មកលោក Catនៅ ចុះទៅគ្រួសារអ្នកជំងឺនិមួយៗដ៍ដែល។លោកស្រី Le Thi Thinh អាយុជាង៧០ឆ្នាំនៅខ័ណ្ឌ Ha Dong ទីក្រុងហាណូយបានចែករំលែកថា៖ “លោកមិនគិតប្រាក់ចំពោះថ្នាំណាដែល មានតំលៃថោក។ចំពោះថ្នាំផលិតដោយប្រទេសក្រៅទើបលោកកានប្រាក់ជួយទិះឲ្យ។លោកមកពិនិត្យនិងព្យាបាលជំងឺមិនគិតយប់ថ្ងៃក្តៅនិងភ្លៀងផ្គរឡើយ “។ ទោះបីមានអាយុជាង៧០ឆ្នាំក៍ដោយក៍លោក Dang Cat នៅត្រៀមខ្លួនជាស្រេច លោក Catពិនិត្យនិងព្យាបាលជំងឺសំរាប់អ្នជំងឺ។លោករំពឹងគិតថា៖កាដែលអ្នកជំងឺនៅមកពិនិត្យ ព្យាបាលជំងឺប្រការនេះមានន័យថា៖គេនៅជឿជាក់ទៅលើខ្លួននិងភារកិច្ចរបស់ខ្លួនគឺ ព្យាបាលជំងឺឲ្យអសពីចិត្តពីថ្លើមដើម្បីនាំមកនូវសុខភាពសំរាប់អ្នកជំងឺ៕
Related








