VOV WorldVOV World
“រឿងនិទានរបស់សេដ្ឋីវេលា”
27/03/2014 09:00
(VOVworld) - នាឡិកាព្យួរជញ្ជាំង។ នាឡិកាដាក់បង្ហាញ ជាប់ៗគ្នាក្នុង​ទូកញ្ចក់។ នាឡិកាលើដំបូលទូក្នុងហាងមួយ របស់លោក Tran Ngoc Dinh ដែលមានផ្ទៃដីត្រឹមតែ១៥ម៉ែត្រ ក្រឡាស្ថិតជ្រៅក្នុងវិថីបុរាណនៅមណ្ឌលរដ្ឋធានីហាណូយ។ប៉ុន្តែនេះគឺជាអាស័យដ្ឋានដ៏ស្និទស្នាលរបស់អ្នកសម្រាំង នាឡិកាចាស់ឬបុរាណ។សូមអញ្ជើញលោកអ្នកនាងជួបជាមួយ សេដ្ឋីវេលានេះតាមរយៈបទយកការរបស់អ្នកយកព័ត៌មាន Phuong Lien ក្រោមចំណោមជើងថា៖ “រឿងនិទានរបស់សេដ្ឋីវេលា”។
“រឿងនិទានរបស់សេដ្ឋីវេលា”
សេដ្ឋីវេលា Tran Ngoc Dinh (Image: VOV World) (VOVworld) - នាឡិកាព្យួរជញ្ជាំង។ នាឡិកាដាក់បង្ហាញជាប់ៗគ្នាក្នុង​ទូកញ្ចក់។ នាឡិកា លើដំបូលទូក្នុងហាងមួយរបស់លោក Tran Ngoc Dinh ដែលមានផ្ទៃដីត្រឹម តែ១៥ម៉ែត្រក្រឡាស្ថិតជ្រៅក្នុងវិថីបុរាណនៅមណ្ឌលរដ្ឋធានីហាណូយ។ប៉ុន្តែនេះ គឺជាអាស័យដ្ឋានដ៏ស្និទស្នាលរបស់អ្នកសម្រាំងនាឡិកាចាស់ឬបុរាណ។សូម អញ្ជើញលោកអ្នកនាងជួបជាមួយសេដ្ឋីវេលានេះតាមរយៈបទយកការរបស់ អ្នកយកព័ត៌មាន Phuong Lien ក្រោមចំណោមជើងថា៖ “រឿងនិទានរបស់ សេដ្ឋីវេលា”។ “ខ្ញុំវិលត្រឡប់មកពីកងទ័ពវិញ។មុននោះខ្ញុំបានបំរើនៅមណ្ឌលហ្វឹកហាត់ប្រយុទ្ធ។ខ្ញុំលក់និងជួសជុលនាឡិកាបុរាណរយៈពេល៤០ឆ្នាំហើយគឺតាំងពីឆ្នាំ១៩៧៩មក។ខ្ញុំមានអាយុ៦២ឆ្នាំហើយ។ម្សិលមិញខ្ញុំបានទៅចូលរួមមង្គលការដោយហេតុនេះ ក៏សិតវែកសក់បន្តិចឲ្យមើលទៅក្មេង។” សំលេងសើចក្អាកក្អាយរបស់អតីតយុទ្ធជន Tran Ngoc Dinh លាយឡំជាមួយសម្លេង ទ្រនិចនិងជួងនាឡិការាប់សិបគ្រឿងក្នុងហាង។ថ្ងៃធ្វើការរបស់លោកម្ចាស់ហាង លក់និងជួសជុលនាឡិកាបុរាណគឺរាល់សកម្មភាពជាបន្តបន្ទាប់ដូចជាឧទ្ទេសនាម នាឡិកានោះបំភ្លឺចំងល់របស់អតិថិជននេះឬពិគ្រោះយោបល់ជ្រើសរើសនាឡិកា ជាដើម។វែនតាដងមាសធ្លាក់ដល់ច្រមុះរបស់លោកពីពេលណាក៏មិនដឹង។ “បាទ​!​បងមើលនេះ ...បាទ!ប្អូនមើលទៅ... នេះជាលំអិតក្បាច់រចនា។នាឡិកា បុរាណនេះមានកំណើតពីទីក្រុង New York។ ពួកគេមិនផលិតនាឡិកាដូចនេះ ទៀតទេ។” ហាងជួសជុលនាឡិការបស់លោក Tran Ngoc Dinh (Image: VOV World) តាំងពីអាយុ ១៤ - ១៥ ឆ្នាំ លោក Dinh បានស្រាឡាញ់ស្រាវជ្រាវនិងជួសជុល “ម៉ាស៊ីនពេលវេលា”។ ប៉ុន្តែក្រោយវិលត្រលប់ពីកងទ័ពវិញលោក Dinh ទើប មានឱកាសធ្វើការងារសំណប់របស់ខ្លួន។ “មិនដឹងយ៉ាងម៉េចខ្ញុំលក់បាននាឡិកាOmega នាថ្ងៃធ្វើការដំបូង។និឡាកានេះ ត្រូវបានដឹកជញ្ចូនពីភាគខាងត្បូងវៀតណាមមក។សម័យនោះគ្នានអ្នកណា លក់នាឡិកាទេ។មុននោះផ្ទះខ្ញុំស្ថិតនៅផ្សារលក់នាឡិកាលើវិថី Ton Duc Thang (ទីក្រុងហាណូយ)។បន្ទាប់ពីចាប់ផ្តើមអាជីវកម្មរបស់ខ្លួនខ្ញុំក៏គិតដល់ការរៀន ជួសជុលនាឡិកា។ប្រសិនបើយកនាឡិកាទៅអោយគេជួសជុលនោះគឺយឺត យ៉ាវណាស់។មានបងម្នាក់នៅផ្សារនោះបានបង្រៀនខ្ញុំជួសជុលនាឡិកា។គាត់ប្រាប់ខ្ញុំថាគ្មានអ្វីប្រសើរជាងបទពិសោធន៍ជាក់ស្តែងទេ។” យ៉ាងហ្នឹងហើយតែ “សេដ្ឋីវេលា” នេះធ្លាប់មិនអាចបើកហាងផ្ទាល់ខ្លួនក្នុងរយៈ ពេលរបបអោបក្រសោប។លោក Dinh ត្រូវលក់នាឡិកាដោយសម្ងាត់។អតិថិជន នានាដែលបានមកហាងដើម្បីផ្លាស់ប្តូរឬជួសជុលនាឡិកាសុទ្ឋតែជាអ្នកមាន ចំណូលចិត្តរួមតែប៉ុណ្ណោះ។ក្រោយរយៈពេល៤០ឆ្នាំកសាងកិត្យានុភាពអតិថិជន របស់លោក Dinh គឺមានទាំងជនចាស់ជរាផងយុវជនផង។សូម្បីតែជនវៀតណាមនៅ បរទេសមានឱកាសវិលមកប្រទេសវិញក៏មកហាងនាឡិការបស់លោក Dinh ដែរ។ “ខ្ញុំឈ្មោះNghiem។ខ្ញុំស្គាល់លោក Dinh បានប្រហែល១០ឆ្នាំហើយ។ លោក Dinh ចេះច្បាស់អំពីនាឡិកាចាស់និងបុរាណ។អ្នកចូលចិត្តនាឡិកាបុរាណក្នុងទូទាំង ប្រទេសសុទ្ធតែស្គាល់លោក Dinh។ មាននាឡិកាបុរាណបន្លំជាច្រើននាបច្ចុប្បន្ន។ គ្រាន់តែមើលមួយភ្លែតលោក Dinh​ ដឹងថានាឡិកាផលិតឆ្នាំណាម៉ាស៊ីនបែបណា។ លោក Dinh សម្រាំងទុកនាឡិកាច្រើនណាស់។ ហេតុនេះទើបយើងហៅគាត់ថា “សេដ្ឋីពេលវេលា”។” ចំណូលចិត្តនាឡិកាបានជួយលោក Dinh មានសម្រាំងនាឡិកាមួយដែលគ្មាន អ្នកណានៅទីក្រុងហាណូយមានឡើយ។ នាឡិកាដៃ Chopard Limited Edition ដាំពេជ្យ ៨ គ្រាប់មានតំលៃ៥ពាន់ដុល្លាអាមេរិកដាក់តាំងក្នុងទូកញ្ចក់ក្នុងហាង។ បន្ទាប់មកគឺនាឡិកាដៃ Rolex ម៉ូដែល 16233 ធ្វើពីមាសសុទ្ឋមានដាំពេជ្រ។ល។ តាមលោក Dinh បានឲ្យដឹងថា៖នាឡិកាថ្លៃមិនត្រឹមតែអាស្រ័យទៅលើម៉ូដែល កម្រប៉ុណ្ណោះទេគឺអាស្រ័យទៅលើការរចនាដ៏ប្រណិតផងដែរ។ “នេះគឺជានាឡិកាដែលខ្ញុំបានទៅស្វីសដើម្បីទិញមក។នាឡិកានេះមានដាំពេជ្យ ខ្មៅដោយដៃផ្ទាល់និងមានអាយុ៨៥ឆ្នាំហើយដែលផលិតនៅទីក្រុង Zurich ស្វីស។គ្រានោះខ្ញុំទិញនាឡិកានេះដោយចំនួនប្រាក់ ៦ រយ franc ស្វីស។ នាឡិកានេះ មានតំលៃ ១៥ លានដុងនាបច្ចុប្បន្ន។ចំណែកមួយនេះគឺនាឡិកា Omega Constellation ស្រោបមាសមុខប្រាំបីដូចពីងពាងនិងត្រូវបានផលិតនាទសវត្ស ៦១​ ទើបអតិថិជន ចូលចិត្ត។តំលៃនៃនាឡិកា Omega នេះបើមានដាំពេជ្រគឺប្រហែល៣០លានដុង។ នាឡិកា Omega គុណភាពល្អណាស់។” លោក Tran Ngoc Dinh កំពុងជួសជុលនាឡិកាដៃ​ Rolex (Image: VOV World) ហួសហើយពេលវេលាដែលលោក Dinh ត្រូវជួសជុលនាឡិកាដើម្បីរកស៊ីនោះ។ សព្វថ្ងៃលោក Dinh ប្រកបរបរនេះដោយសារចំណង់ចំណូលចិត្តរបស់ខ្លួនប៉ុណ្ណោះ។យ៉ាងណាមិញចំណូលប្រចាំខែរបស់លោកអាចកើនឡើងរហូតដល់៣០លានដុង នោះ។                             “ក្នុងរយៈពេលរបបអោបក្រសោបចំណូលពីរបរនេះខ្ពស់ណាស់។សំអាតនាឡិកា ទទួលបាន៣ទៅ៥ដុង។ក្នុងពេលសាច់ជ្រូកមានតំលៃត្រឹមតែ១ដុងប៉ុណ្ណោះ។ឥឡូវនេះខ្ញុំធ្វើការដោយសារតែចំណង់ចំណូលចិត្ត។ឧទាហរណ៍ថ្លៃសំអាត នាឡិកា Omega យក ២០០ ពាន់ដុង។ ក្នុងពេលនាឡិកា Poljot របស់រុស្ស៊ីមាន តំលៃត្រឹមតែ ១០០ ពាន់ដុងប៉ុន្តែស្មុគស្មាញណាស់។” សំណេះសំណាលបណ្តើរដៃសំអាតនាឡិកា Rolex បណ្តើរខ្សែភ្នែកចោលទៅតាម សូរសម្លេងទ្រនិចនាឡិការាប់ពាន់គ្រឿងក្នុងហាង។ប្រកបរបរដែលលោកស្រឡាញ់ គឺជាសុភមង្គលមួយ។ ប៉ុន្តែកូនប្រុសចំនួន ២ នាក់របស់លោក Dinh សុទ្ធតែមិនបន្តរបរ របស់ឪពុកទេ៕

More