VOV WorldVOV World
វិចិត្រករ Tran Hoa Binhជាជន១រូបដែលបានគូរគំនូរជិត៦០០ផ្ទាំងអំពី លោកប្រធានហូជីមិញ
03/01/2013 04:02
ទោះបីមិនដែលធ្លាប់បានជួបលោកប្រធានហូជីមិញម្តង ណាក្តីប៉ុន្តែរូបភាពរបស់អ្នកមគ្គុទេសក៍គោរពរាប់អាននៃ ប្រជាជាតិវៀតណាមជានិច្ចជាប្រភពត្រេតត្រអាលខ្លាំងក្លា សំរាប់វិចិត្រក​រ Tran Hoa Binh។ក្រោយរយះពេលជាង៤០ឆ្នាំ ផ្សាភ្ជាប់ជាមួយសិល្បះសូនរូបវិចិត្រក​រ Tran Hoa Binhគូរគំនូរស្តីពីលោកប្រធាន ហូជីមិញដោយឥតឈប់ឈរ។
វិចិត្រករ Tran Hoa Binhជាជន១រូបដែលបានគូរគំនូរជិត៦០០ផ្ទាំងអំពី លោកប្រធានហូជីមិញ
Vovworld-វិចិត្រក​រ Tran Hoa Binhកំពុងរស់នៅនៅទីរួមស្រុកPhat Diemស្រុក Kim Son ខែត្រ Ninh Binh(ស្ថិតនៅចម្ងាយពីទីក្រុងហាណូយប្រមាណ១០០គីឡូមែត្រទៅទិស ខាងត្បូង)។វិចិត្រក​រ Tran Hoa Binhរៀបរាប់ថា៖ចំណាប់អារម្មណ៍ដំបូងគួរឲ្យចងចាំ ក្នុងបុព្វហេតុវិចិត្រកម្មរបស់លោកគឺពេលមានអាយុ១៦ឆ្នាំលោកសំរេចវណ្ណកម្មលោក ប្រធានហូជីមិញដែលកំពុងអង្គុយធ្វើការដើម្បីជូនចំពោះគណះកម្មាធិការប្រជាជន ស្រុក Kim Son។ ដោយមានការលើកទឹកចិត្តរបស់ជនជាច្រើននាក់លោកបន្តគូរគំនូរអំពីលោកប្រធាន ហូជីមិញ។ក្រោមជ្រុងជ្រោយខុសពីគ្នា។លោក​ចែករំលែកថា៖“ ចំពោះខ្ញុំលោកប្រធាន ហូជីមិញដូចជាគំរូ១ដែលបានបូជាអស់១ជីវិតដើម្បីប្រជាជាតិ។ខ្ញុំបានស្រាវជ្រាវជា ច្រើនអំពីលោកប្រធានហូជីមិញនិងពេល ទំនេរ  ខ្ញុំសុទ្ឋតែ គូរគំនូរអំពីលោកប្រធាន ហូជីមិញ  “។ ​​​                         គំនូរអំពីលោកប្រធានហូជីមិញគូរដោយវិចិត្រក​រ Tran Hoa Binh(រូបថត: Internet) វិចិត្រក​រ Tran Hoa Binhរៀបរាប់ថា៖ ការគូរគំនូរអំពីលោកប្រធានហូជីមិញគឺពិបាក ណាស់ជាពិសេសក្នុងការសំដែងបាននូវសំណើចនិងពុកមាត់។លោកស្រី Tran Thi Cuong ជាប្រព័ន្ឋរបស់វិចិត្រក​រ Tran Hoa Binhអោយដឹងថា៖ប្តីខ្ញុំ គូរគំនូរអំពីលោកប្រធានហូជីមិញ មិនចេះនឿយណាយ។លោកស្រីអោយដឹងថា៖“  ខ្ញុំមិនដឹងថា៖រូបថត អំពីលោកប្រធាន ហូជីមិញមានអ្វីទាក់ទាញ ៗដែលប្តី ខ្ញុំកាន់តែគូរកាន់តែស្អាត។ប្តី ខ្ញុំជក់ចិត្តគួរណាស់  “។ វិចិត្រក​រ Tran Hoa Binh ចែករំលែកថែមទៀតថាគំនូរអំពីលោកប្រធានហូជីមិញទទួលបាន ការនិយមចូលចិត្តពីជនជាច្រើននាក់។ដោយហេតុនេះគំនូរទាំងឡាយសុទ្ឋតែបានលក់ អស់។ជនស្នេហាគំនូរអំពីលោកប្រធានហូជីមិញមកពីខេត្ត​ Ca Mau –Thanh  Hoa ​ឬទីក្រុង ហូជីមិញ ​Hai Phong​បានទៅផ្ទះដល់លោកទិញគំនូរមកព្យួរ។លោក Nguyen The Anh នៅផ្ទះ លេខ៤៥វិថីHang Trong ខ័ណ្ឌHoan Kiemទីក្រុងហាណូយជាជន១រូបដែលបានទិញគំនូរ របស់ វិចិត្រក​រ Tran Hoa Binhចែករំលែកថាៈ“  ខ្ញុំចូលចិត្តគំនូរអំពីលោកប្រធានហូជីមិញ របស់  វិចិត្រក​រ Tran Hoa Binh      ។ពេលគយគន់គំនូរម្តងៗខ្ញុំកាន់តែឃើញបាន​នូវភ្នែកភ្លឺមុតរបស់អ្នកមគ្គទេសដ៍មហិមា។ វិចិត្រក​រ Tran Hoa Binh ជាជន១រូបដែលយល់ ច្បាស់អំពីលោកប្រធានហូជីមិញបានជាលោកបានសំដែងនូសេចក្តីស្រឡាញ់និងការគោរព រាប់អានរបស់ខ្លួនចូលក្នុងគំនូរ“។ ​​​​​​​​​​​                           វិចិត្រក​រ Tran Hoa Binhជាមួយគំនូរអំពីលោកប្រធានហូជីមិញ (រូបថត: Internet) ជិតអស់១ជីវិតផ្សាភ្ជាប់ជាមួយការគូរគំនូរអំពីលោកប្រធានហូជីមិញ វិចិត្រក​រ Tran Hoa Binhងអោ​យដឹងថែមទៀតថា៖លោកគូរគំនូរអំពីលោកប្រធានហូជីមិញតទៅទៀត។ជា ពិសេសលោកមានបំណងផ្យាយរបរសំរាប់ជំនាន់ក្រោយដើម្បីរក្សារទុករូបថតអំពីលោក ប្រធានហូជីមិញជាទីស្នេហាររបស់ប្រជាជាតិវៀតណាម៕

More