VOV WorldVOV World
ផ្ទះកុសលទាន“នៅទីក្រុងហាណូយ
30/12/2011 04:03
នេះជាទីកន្លែងដែលបណ្តាបុគ្គល បណ្តា​គ្រួសារ​នឹងអង្គការនានា​ ​ មានចិត្តមេត្តាធម៏​ ទទួលកុមារអនាថា​ កុមារគ្មានទីជម្រក​​យកមក ចិញ្ចឹមបីបាចថែទាំ​ ជួយប្អូនៗរៀនសូត្រ​នឹង​សម្របខ្លួនទៅក្នុង សហគម។​
ផ្ទះកុសលទាន“នៅទីក្រុងហាណូយ
តាមសំណូមពររបស់​មិត្តវណ្ណះ​ពីរាជធានីភ្នំពេញ​ឥកម្ពុជា​ ក្នុង​នាទីប្រអប់សំបុត្រ មិត្តអ្នកស្តាប់​ពេលនេះយើងខ្ញុំសូមឧទ្ទេសនាមអំពី​ រូបសណ្ធាន​ “ ផ្ទះកុសលទាន“​នៅទីក្រុងហាណូយ           មិត្តវណ្ណះ នឹងអស់លោកអ្នកនាងជាទីមេត្រី។        ក្នុងរយះបណ្តាឆ្នាំ​ថ្មីៗនេះ សកម្មភាពសម្បុរសធម៏នៅវៀតណាម ត្រូវបាន សហគមទាំងមូលយកចិត្តទុកដាក់​ នឹងអភិវឌ្ឌ្យយ៉ាងខ្លាំងក្លា​ ក្នុងនោះ​ រូបសណ្ធាន  “ ផ្ទះ​កុសលទាន” នាំមកនូវប្រសិទ្ធភាពខ្ពស់។​នេះជាទីកន្លែងដែលបណ្តាបុគ្គល  បណ្តា​គ្រួសារ​នឹងអង្គការនានា​ ​មានចិត្តមេត្តាធម៏​ ទទួលកុមារអនាថា​ កុមារគ្មាន ទីជម្រក​​យកមកចិញ្ចឹមបីបាចថែទាំ​ ជួយប្អូនៗរៀនសូត្រ​នឹងធ្វើសមាហរណ្ណកម្ម សហគម។​ បងស្រី​ Nguyen Thi Thu -  នៅសង្កាត់​ Quan Thanh  - ទី​ក្រុង​ហាណូយ​ ចែក រំលែកថា៖  ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងដោយឃើញ​ថា៖បណ្តាប្អូនៗកុមារអនាថា  មានទីជម្រក​នឹង ត្រូវបានរៀនសូត្រ​។​ “ ផ្ទះ​កុសលទាន” ជួយដល់បណ្តាប្អូនៗ កុមារ​លុបចោលដំណក់ ទឹកភ្នែកទុក្ខព្រួយ នឹង​មានជំនឿជឿជាក់ទៅលើការរស់ នៅ។ខ្ញុំមានបំណងថា៖​កាន់តែ មានសម្បុរសជន អង្គការសម្បុរសធម៏​​ជា​ច្រើន ដើម្បី ជួយឧបត្ធម្ភបណ្តាប្អូនៗថែម ទៀត។ មានអាស័យដ្ឋាន១ ដែលធ្វើឲ្យ មនុស្សជាច្រើននាក់រំជួលចិត្តយ៉ាងខ្លាំង​ នោះគឺ​ផ្ទះ​កុសលទាន​ ១៩ ​ឧសភា​នៅ​ លេខ​ ១២៣​ Nghia Dung – Tan Ap- Ha noi​​ ។​បងស្រី​ Dinh Thi Hao - អ្នកឯកទេស ការិយាល័យកាងារ យុទ្ធជនពិការនឹងសង្គមកិច្ច​​ ខ័ណ្ឌ​Ba Dinh នឹងជាអ្នកគ្រប់ គ្រង​​ផ្ទះ​កុសលទាន​ ១៩​ ឧសភា​​ ឲ្យដឹងថា៖ គិតតាំងពី​ពេលបាន ​បង្កើតនា​ឆ្នាំ​ ១៩៩៣​ មក ផ្ទះ​កុសលទាន​ ១៩​ ឧសភា បានប្រដៃប្រដៅប្អូនៗរាប់ពាន់ នាក់​។ពីដំបូលរួមនេះកុមារជាច្រើនបានរីកធំធាត់​ ហើយក្លាយទៅជា​វេជ្ជបណ្ឌិត​ គ្រូរ បង្រៀន​។​បងស្រី​ Dinh Thi Hao ចែករំលែកថា៖      យើងខ្ញុំតែងតែរៀបចំបណ្តា ចលនាប្រជាជននឹងអង្គការ​ស្ថាប័ន្ធនានាគាំទ្រ ជួយឧបត្ថម្ភ​ ចំពោះប្អូនៗដើម្បី មានបន្ធែមប្រភពកំលាំងថែទាំបណ្តាប្អូនៗ។​ នា សព្វថ្ងៃយើងខ្ញុំក៏កំពុងចលនា ប្រជាជន​ បណ្តាសម្បុរសជនរួមវិភាគទានដើម្បីប្អូនៗ មាន​បុណ្យ​តេត​​ ១ ប្រកប ដោយគ្រប់គ្រាន់នឹងសុភមង្គល។ ​​​​​​​​​​​​​​​​​​​   មិត្តវណ្ណះ​នឹង​អស់លោកអ្នកនាងជាទីមេត្រី!          សង្ឃឹមថា៖មិត្តពេញចិត្តជាមួយពត៏មានខាងលើ។ យើងខ្ញុំសង្ឃឹមថា៖​ នឹងទទួលបានសំបុត្រ នឹងការរួមមតិរបស់មិត្តអ្នកស្តាប់តទៅទៀត។ រាល់ សំបុត្រនឹងមតិរួមយោបល់ សូមផ្ញើមកអាស័យដ្ឋាន ៖កម្មវិធីផ្សាយជាភាសារ ខ្មែរ កាណាល់ផ្សាយជាភាសារបរទេស លេខ៤៥ BaTrieu -ខ័ណ្ឌ​ Hoan Kiem - រដ្ឋធានី Hanoi ឬ Email : VOV5​khmer.@yahoo.com.vn​។​អស់លោកអ្នកនាង ក៏ អាចតាមដានស្តាប់​ឬ​អាន​នាទីនេះ​នៅលើទំព័រ Web របស់យើងខ្ញុំ​តាម អាស័យដ្ឋាន ៖​ http: // vovworld .vn។

More